ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
វេទិកាសាធារណៈ ស្តីពី ប្រព័ន្ធផ្សព្វផ្សាយសង្គម និងសារព័ត៌មានប្រជាពលរដ្ឋ ! Public forum on Social Media and Citizen Journalism !
Fr,16 Oktober 2020 (Time 11:48 )
ដោយ ៖ BMC post អ្នកស្រី ប៉ុក ស្រី (ចំនួនអ្នកអាន: 186នាក់)


បាត់ដំបង :

ថ្ងៃសុក្រ ១៤ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ ក្នុងបរិវេណ សាលារៀន វ៉េស្ទឡាញន៍ សាខាខេត្តបាត់ដំបង ។

នៅវេលាម៉ោង ០៨ : ០០ នាទី បានបើកវេទិកាសាធារណ:ចូលរួមជាគណៈអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យឹម សៀប អភិបាលរងខេត្តបាត់ដំបង ។

លោក ប្រធានមន្ទីរ សារព័ត៌មាន ខេត្តបាត់ដំបង លោក សួស សុភ័ក្ត្រ និងកញ្ញា ស្រី សុធារី មតិស្វាគមន៍របស់ មាតិកាអង្គការ A.C.T ធ្វើការចែករំលែកគោលគំនិត ច្បាប់ ដែលពាក់ព័ន្ធ នឹងសារព័ត៌មាន និងវិជ្ជាជីវៈ ចូលរួមពិគ្រោះយោបល់ នៃដំណើរការ សិទ្ធិទទួលបានព័ត៌មាន តាមរយះ ការប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយប្រជាពលរដ្ឋ ឬប្រព័ន្ធផ្សព្វផ្សាយសង្គមនាពេល បច្ចុប្បន្ននេះ ដែលមានអ្នកសារព័ត៌មាន និងបងប្អូន ប្រជាពលរដ្ឋ បានចូលរួម យល់ដឹង ពីសិទ្ធិ ទទួលបាន ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមបច្ចុប្បន្ន ។

យោង តាមប្រសាសន៍ របស់ឯកឧត្តម : យឹម សៀប ណែនាំ ដល់ក្រុមសារព័ត៌មាន កុំប្រឡូយព័ត៌មាន ខ្លាំងពេក ដើម្បីឲ្យគេតាមដាន ព័ត៌មានរបស់ខ្លួន ត្រូវសរសេរព័ត៌មាន ឲ្យ ត្រូវ នឹងសាច់រឿង ត្រូវយកព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ ទើប ព័ត៌មានពិត ! ដូច្នេះ អ្នកយកព័ត៌មាន ត្រូវគោរពវិជ្ជាជីវៈ ជាអ្នកព័ត៌មាន ។

យោងតាមប្រសាសន៍ : ស្រី សុធារី នាយិកាអង្គការ A.T.C អង្គការ បានបែងចែក និងចែករំលែក គោលគំនិតច្បាប់ នៃ អ្នកសារព័ត៌មាន និងវិជ្ជាជីវៈ និងសិទ្ធិទទួលបានព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយប្រជាពលរដ្ឋ មានការយល់ដឹង នៃប្រព័ន្ធផ្សព្វផ្សាយ ។

លោក : សួស សុភ័ក្ត្រ ៖ យើងសរសេរព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយ ហើយយើងមិនត្រូវយកព័ត៌មានតែមួយចំ ហៀងមកចុះផ្សាយទេ ! យើងត្រូវយកព័ត៌មានទាំងពីរភាគី នោះទើបហៅថា ព័ត៌មាន បែបសន្តិភាព ! យើងត្រូវចុះផ្ទាល់ គោលដៅទើបបានព័ត៌មានពិត ។

នៅចុងបញ្ចប់ ៖ កញ្ញា ស្រី សុធាវី បានលើកឡើងជាច្រើនចំណុច ដែលព័ត៌មាន ហិង្សាដូចជា : កាលពីប៉ុន្មានឆ្នាំមុន មាន តារាល្បីថៃ បាននិយាយថា ៖ អង្គរវត្ត ជារបស់ប្រទេសថៃ ធ្វើឲ្យនិស្សិតខ្មែរ ខឹងច្រឡោតខ្លាំង ទៅលើតារារូបនោះផងដែរ ហើយមានករណីមួយទៀត ដែលករណីមិនពិត ! ឧទាហរណ៍ : អាងកំពីងពួយមួយត្រូវបានបាក់ទំនប់ តែអាងកំពីងពួយវាមិនបាក់ទំនប់នោះទេ ។ នេះហើយព័ត៌មានបែបហិង្សា ធ្វើឲ្យគ្រោះថ្នាក់ដល់សង្គមជាតិ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1769 នាក់
ម្សិលមិញ :
760 នាក់
សប្តាហ៍នេះ :
12443 នាក់
ខែនេះ :
51352 នាក់
3 ខែនេះ :
195038 នាក់
សរុប :
618057 នាក់