ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
លោក ជំទាវ ញែម សាខន លោក ជំទាវ ម៉ៅ ម៉ាល័យ គណៈ ប្រតិភូ មកពីរាជធានីភ្នំពេញ និង ក្រុមការងារ ថ្នាក់ជាតិ បាននាំយកអំណោយពីសប្បុរសជនក្នុង និងក្រៅប្រទេស មកចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង !!!
Sat,24 October 2020 (Time 03:43 PM)
ដោយ ៖ BMC លោក មាស ចិន្តា (ចំនួនអ្នកអាន: 122នាក់)


បាត់ដំបង :

ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០ នៅ ព្រឹក វេលាម៉ោង ៧ : ៣០ នាទី នៅ បរិវេណ វត្ត អន្លង់ត្នោត ស្រុក សង្កែ ខេត្តបាត់ដំបង ។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ជំទាវ ញែម សាខន
លោក ជំទាវ ម៉ៅ ម៉ាល័យ
គណៈ ប្រតិភូ មកពីរាជធានីភ្នំពេញ និង ក្រុមការងារ ថ្នាក់ជាតិ ចុះជួយ ស្រុកសង្កែ
ឯកឧត្តម ងួន រតនៈ អភិបាល នៃ អភិបាល ខេត្តបាត់ដំបង
ឯកឧត្តម ច័ន្ទ សុផល តំណាងរាស្ត្រ មណ្ឌល ខេត្តបាត់ដំបង
ឯកឧត្ដម ខាន់ ម៉ាណេ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង
ព្រមទាំងថ្នាក់មូលដ្ឋានឃុំសង្កាត់ បានចុះចែកអំណោយ ដល់ប្រជាពលរដ្ឋ ខ្វះខាត និងរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ដែលទុក្ខ ផ្ទួនៗគ្នា ។

ចូលរួមកម្មវិធី ទទួលអំណោយ មកពី ឃុំ ទាំង ០៤ គឺ :
១/ឃុំ តា ប៉ុន
២/ ឃុំ អន្លង់វិល
៣/ ឃុំ នរា
៤/ឃុំ រការ ស្រុកសង្កែ ដែល មានប្រជាពលរដ្ឋ ចំនួន ( ៥០០ គ្រួសារ ) ជាអំណោយ សប្បុរសធម៌ក្នុង និងក្រៅប្រទេស ។

លោក ជំទាវ ទាំងពីរ បានពាំនាំគ្រប់ពីសប្បុរសជានានាមកចែកជូនប្រជាពលរដ្ឋដែលរងទុក្ខវេទនា ដោយសារ ជំនន់ ទឹកភ្លៀង ។

ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥ គីឡូ ត្រីខ ១ យួ ទឹកត្រី ១ យួ ទឹក បរិសុទ្ធ ១ យួ ។
ពិតមែនតែអំណោយតិចតួចស្តួចស្តើង តែជាទឹកចិត្តជ្រះថ្លា របស់ លោក ជំទាវ ទាំង ពីរ និងក្រុមការងារ រាជធានីភ្នំពេញ និងថ្នាក់ ខេត្ត ផ្តល់ជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាប្រឈម នឹងទឹកជំនន់ ព្រមទាំងជម្ងឺ កូវិដ ១៩ ផង ។

នៅចុងបញ្ចប់ : ឯកឧត្តម ស សុខា បានផ្តាំផ្ញើរ ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ កុំច្រណែន គ្នា អ្នកខ្លះបានតិចតួច អ្នកខ្លះបានច្រើន ប៉ុន្តែដោយអំណោយ ពី សប្បុរសជនផ្សេងៗគ្នា ។
សប្បុរសជ ន គាត់មានថវិកាច្រើន សប្បុរសជនមានថវិកាមធ្យម អញ្ចឹងគ្រួសារ ខ្លះ បានច្រើន ខ្លះ ក៏ បានតិច ។

ក្រុមការងារថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ឃុំ សង្កាត់ ស្រុក ខ្នះខ្នែងយ៉ាង សកម្មដើម្បី ជួយសង្គ្រោះដល់ក្រុមគ្រួសារមួយចំនួន ដែលជួបគ្រោះ មហន្តរាយ ធម្មជាតិ និងខ្វះខាត ស្ទើរតែគ្រប់ កន្លែង នៅក្នុងខេត្តបាត់ដំបង ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1250 នាក់
ម្សិលមិញ :
2610 នាក់
សប្តាហ៍នេះ :
14150 នាក់
ខែនេះ :
95318 នាក់
3 ខែនេះ :
219051 នាក់
សរុប :
716211 នាក់