ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ព្រះរាជអំណោយពី ព្រះអភិសិរីសុគន្ធមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនពលរដ្ឋរងគ្រោះដោយ ទឹកជំនន់ !
Thu,29 October 2020 (Time 01:07 PM)
ដោយ ៖ BMC អ្នកស្រី ប៉ុក ស្រី (ចំនួនអ្នកអាន: 166នាក់)


បាត់ដំបង :
នៅ​ព្រឹក​ថ្ងៃ​ទី​ 28​ ខែ​ តុលា​ ឆ្នាំ​ 2020​ ត្រូវ​នឹងថ្ងៃ12 កើត​ ខែ​កក្តិក​ ឆ្នាំ​ជូត​ ទោស័ក ​ព.ស 25624 នៅក្នុង​បរិវេណ​ វត្ត​ធម្ម​សំ​ឌ្ឍនារាម ហៅ​ វត្ត​ ទួល​ពន្លៃ​ ស្ថិត​នៅ​ក្នុង​ ភូមិ​ អូរ​សាឡៅ​ ឃុំ​ វត្ត​តាមិម ស្រុក​ សង្កែ​ ខេត្ត​បាត់ដំបង
ប្រជាពលរដ្ឋ 3០០គ្រួសារ ដែលរងគ្រោះដោយបាតុភូតធម្មជាតិ ទឹកជំនន់ ទទួលព្រះរាជអំណោយពី ព្រះអភិសិរីសុគន្ធមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានព្រះរាជនិមន្តយាង ផ្តល់ទេយ្យវត្ថុ ប្រទានដល់ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ។
ព្រះអភិសិរីសុគន្ធមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ បានមានព្រះសង្ឃដីកា ទន្ទឹមនឹងមានគ្រោះទឹកជំនន់ដែរ នោះ​យោងតាមប្រសាសន៏​ សម្តេច​ សង្ឃ​ បួរ​ គ្រី សូមបងប្អូន​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងអស់ រក្សាសុខភាព កុំភ្លេចខ្លួន ពីបញ្ហាជម្ងឺកូវីដ-19​ ដែលពិភពលោកកំពុងជួបនឹងវិបត្តិនេះ ។

ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ រក្សាសុខភាព និងត្រូវបន្តរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកុំឲ្យជម្ងឺកូវីដ-19​ កើតមាន
ឡើងនៅក្នុងសហគម និងក្នុងសង្គមគ្រួសារ ការពារកុំឲ្យជម្ងឺផ្សេងៗមកបៀតបៀនខ្លួនយើងបានឡើយ ។

អំណោយដែល បានចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន 3០០គ្រួសារ នៅក្នុងឃុំវត្តតាមិម នាពេលនេះរួមមាន អង្ករ មីមួយកេស ទឹកត្រី ទឹកស៊ីអីវ សាប៊ូសម្អាត និង​ សៀវភៅព្រះធម៌ ព្រមទាំងថវិការ​ មួយចំនួន ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1202 នាក់
ម្សិលមិញ :
2610 នាក់
សប្តាហ៍នេះ :
14102 នាក់
ខែនេះ :
95270 នាក់
3 ខែនេះ :
219003 នាក់
សរុប :
716163 នាក់