ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ឯកឧត្តម អុិន បូរ៉ា និងឯកឧត្តម ឈុន ចាន់សុខា នាំយកអំណោយ របស់ សម្តេចក្រឡាហោម សខេង ផ្តល់ជូន ប្រជាពលរដ្ឋ ជួបការ លំបាក ទឹកជំនន់ផ្ទួននឹងជំងឺ កូវិដ ១៩ !
Thu,29 October 2020 (Time 08:40 AM)
ដោយ ៖ BMC លោក មាស ចិន្តា (ចំនួនអ្នកអាន: 154នាក់)


បាត់ដំបង :
នៅព្រឹក ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២០ ក្រោមអធិបតីភាព ខ្ពង់ខ្ពស់ :
ឯកឧត្ដម អុិន បូរ៉ា
ឯកឧត្តម ឈុន ចាន់សុខា បានដឹកនាំ ក្រុមការងារ មកពីរាជធានីភ្នំពេញ និងក្រុមហ៊ុន អាជីវករ ចិន ព្រមទាំងថ្នាក់មូលដ្ឋាន ភូមិ ឃុំ សង្កាត់ ចុះចែកអំណោយ នៅ ភូមិ ឡក្រាម ឃុំ វត្តតាមិម ស្រុក សង្កែ ខេត្តបាត់ដំបង ។

ដែលមានប្រជាពលរដ្ឋ រងការខ្វះខាត ដោយសារទឹកជំនន់ ប្រមាណ ២០០ គ្រួសារ ។
ហើយ មួយគ្រួសារ ទទួលបាន : អង្ករ ២៥ គីឡូក្រាម សាប៊ូ ១ដប ទឹកជែលលាងដៃ ១ដប ទឹកត្រី ១ យួ ទឹក សាអុីវ ១ យួ ត្រីខ ១ យួ អំបិល ១ កញ្ចប់ ។

យោងតាមប្រសាសន៍ : របស់ ឯកឧត្តម អុិន បូរ៉ា នេះអំណោយ របស់ សម្តេចក្រឡាហោម សខេង ផ្តល់ជូន ប្រជាពលរដ្ឋ ជួបការ លំបាក ទឹកជំនន់ផ្ទួននឹងជំងឺ កូវិដ ១៩ ផង ដែលនាំមក នូវការប្រឈមមុខ នៃជំងឺឆ្លង កូវិដ ១៩ ដែលនាំមកការប៉ះទង្គិចដ៏ធ្ងន់ធ្ងរ សម្រាប់ បងប្អូនប្រជាពលរដ្ឋខ្មែរយើង ។

ដូច្នេះ : បងប្អូនខ្មែរយើងទាំងអស់កុំភ្លេច នូវជម្ងឺកូវិដ ១៩ អោយសោះ ! យើងទាំងអស់គ្នា ត្រូវតែរួមគ្នាការពារ ជាជាងព្យាបាល ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1178 នាក់
ម្សិលមិញ :
2610 នាក់
សប្តាហ៍នេះ :
14078 នាក់
ខែនេះ :
95246 នាក់
3 ខែនេះ :
218979 នាក់
សរុប :
716139 នាក់