ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ពិធីចែកអំណោយមនុស្សធម៌ របស់ ស.ស.យ.ក ជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុកសង្កែ !
Fri,30 October 2020 (Time 05:41 AM)
ដោយ ៖ BMC លោក ឱម សុផល (ចំនួនអ្នកអាន: 280នាក់)


បាត់ដំបង :
នៅព្រឹកថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២០

ក្រោមអធិបតីភាព លោក លឹមហ៊ួរ នីតា អនុប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង ដំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ។

លោក កៅ សារ៉ាណា ប្រធាន ក្រុមប្រឹក្សា ចុះជួយ ស.ស.យ.ក ស្រុក សង្កែ និងក្រុមការងារ យុវជន ស.ស.យ.ក ស្រុកសង្កែ បាន សហការជាមួយ ថ្នាក់ មូលដ្ឋាន ភូមិ ឃុំ ស្រុក ដើម្បីចែកអំណោយ ដល់ប្រជាពលរដ្ឋដែលមានការ ខ្វះខាត និងជួបនូវបញ្ហាជម្ងឺ កូវិដ ១៩ ផង ដែលជាបញ្ហាផ្ទួនគ្នា បង្កអោយមានការ ប្រឈមមុខ នៃ ជម្ងឺផ្សេង ៗ ហើយជួបនៅបញ្ហា ព្យុះ មកពីស្រុកគេផង បណ្តាល ឲ្យប្រទេសជាតិយើង រងទុក្ខ ។

ប្រជាពលរដ្ឋដែលរស់នៅ ភូមិ ស្វាយកង់ ឃុំ អន្លង់វិល ស្រុក សង្កែ ខេត្តបាត់ដំបង ពួកគាត់មានការខ្វះខាតនិងប្រឈមរាល់បញ្ហានានា ។

ឯកឧត្តម ស រដ្ឋា និង លោក ជំទាវ បាននាំមកនូវ អង្ករ និងវត្ថុផ្សេង ៗ មកចែកជូន ដល់ប្រជាពលរដ្ឋរបស់យើងដែលពួកគាត់ជួបប្រទះបញ្ហា ។

ដូច្នេះក្នុងការចែកអំណោយនោះ មានប្រជាពលរដ្ឋ ចំនួន ៣០ គ្រួសារ ក្នុង មួយគ្រួសារ ទទួល បាន អង្ករ ១០ គីឡូក្រាម ទឹកសុទ្ធ ១យួ ទឹកដោះគោ ៥ ប្រអប់តូច ៗ មី ១ កេះ និង ទឹកត្រី ៤ ដប ហើយ ក្នុងនោះ មាន ថវិកា ៨ មុីនរៀល ក្នុង ១ គ្រួសារ ។

ចុងបញ្ចប់ : លោក លឹមហ៊ួរ នីតា អនុប្រធាន ស.ស.យ.ក. ខេត្ត បាត់ដំបង បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ជនបទនានា សូមការពារ នៅសុខភាព របស់ខ្លួន ដើម្បីការពារនូវ ជម្ងឺផ្សេង ៗ ជាពិសេស ការពារ នៅសត្វ អាសិរពិស នានា អាចមកចឹក ឬខាំយើងបាន ពីព្រោះ វាមានទឹកជំនន់ ជន់លិចផ្លូវ និងលិចផ្ទះ បងប្អូនប្រជាពលរដ្ឋខែ្មរ ដែលរស់នៅតាមតំបន់ព្រៃ និងដងស្ទឹងសង្កែ ផងដែរ ។

យើងរួមគ្នាការពារជម្ងឺ កូវិដ ១៩ ជាជម្ងឺកាចសាហាវ សម្លាប់មនុស្សមួយ ប្រិចភ្នែក ដូច្នេះហើយ កុំ ភ្លេចនូវ ជម្ងឺ កូវិដ ១៩ ឲ្យសោះ យើងត្រូវទប់ស្កាត់ជំងឺ កូវិដ ១៩ ទាំងអស់គ្នា ៕

( ការពារប្រសើរជាងព្យាបាល !
សូមសុខភាពល្អ គ្រប់ក្រុមគ្រួសារ )

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1684 នាក់
ម្សិលមិញ :
2610 នាក់
សប្តាហ៍នេះ :
14584 នាក់
ខែនេះ :
95752 នាក់
3 ខែនេះ :
219485 នាក់
សរុប :
716645 នាក់