ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ពិធី​ ចែក​ព្រះ​រាជអំណោយ​ សម្តេច​ក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ព្រះ​ប្រធាន​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ​ និង​ជា​ព្រះប្រធាន​ គណបក្ស​ហ្វុនសុិនប៉ិច​ !
Tue,10 November 2020 (Time 07:43 AM)
ដោយ ៖ BMC លោក មាស ចិន្តា (ចំនួនអ្នកអាន: 93នាក់)


បាត់ដំបង​ :
ឯកឧត្តម​ឧត្តម​សេនីយ៍​ឯក​ ហេង​ ចន្ថា និង​​លោកស្រី​ជំទាវ​ ឧុក​ ស៊ីណយ​ បាននាំ​យក​ ព្រះ​រាជអំណោយ​ សម្តេចក្រុមព្រះ​ នរោត្តម រណឫទ្ធិ មកចែក​ជូន​ប្រជា​ពលរដ្ឋ​ ដែល​រងគ្រោះ​ទឹកជំនន់​ ចំនួន​ 104 គ្រួសារ​ ។

នៅ​ព្រឹក​ថ្ងៃ​ទី​ 10​ ខែ​ វិច្ឆិកា​ ឆ្នាំ​ 2020​ នៅ​វេលា​ម៉ោង​ 7 : 35 នាទី​ នៅ​បរិវេណ​វត្ត​ កំពង់​អំពិល​ ភូមិ​ កំពង់​អំពិល​ ឃុំ​ វត្ត​តាមិម ស្រុក​ សង្កែ​ ខេត្ត​បាត់ដំបង​ ក្រោម​ធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ អភិបាល​ នៃ​គណ:អភិបាល​ ស្រុក​ សង្កែ​ លោក​ សុខ​ ហឿន ព្រមទាំង​ មូលដ្ឋាន​ ភូមិ​ ឃុំ​ សង្កាត់​ និង​ ក្រុម​ប្រឹក្សា​ស្រុក​ ចែក​អំណោយ​ ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​ ក្នុង​មួយគ្រួសារ​ ទទួល​បាន​ មី​ 1​កេះ​ ទឹក​ សុទ្ធ​ វីតាល់ 1​កេះ​ ( ViTal )​ អង្ករ​ 10​ គីឡូក្រាម​ និង​ ថវិការ 1.0000 រៀល​ ដើម្បី​ដោះស្រាយ​បញ្ហា​បានមួយរយះពេលខ្លី ផងដែរ​ ។

នៅ ចុងបញ្ចប់​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក ​ហេង​ ចន្ថា បានផ្តាំផ្ញើ​រដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​កម្ពុជា​កុំភ្លេច នូវជម្ងឺឆ្លង​កូវិដ​19​ អោយ​សោះ​ ដែល​ជាជម្ងឺ កាចសាហាវ ពិភពលោក​កំពុង​ព្រួយ​បារម្ភ​ ខ្លាំង​ណាស់​ ។

សូមបងប្អូន​ ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ និង​ការពារ​ខ្លួន​ឯង​ ហើយ​ត្រូវ​ថែរក្សា​ នៅ​គម្លាត​ពី​ គ្នា​ 1​ម៉ែត្រ​ឬ​1.50 ម៉ែត្រ​ លាងដៃ​ និង​សាប៊ូ​ អាកុល​ ឬជែល​ ជាចាំបាច់​ ។ ដោយឃើញប្រជា​ពលរដ្ឋ​មាន​ទុក្ខសោក​ផ្ទួន​ៗ​ យ៉ាងដូច្នេះ ទើបសម្តេចក្រុមព្រះនរោត្ដម រណឫទ្ធិ មានព្រះទ័យ ចូលរួមជាមួយរដ្ឋាភិបាល ដើម្បីជួយប្រជាពលរដ្ឋ " ទុក្ខ​លំបាក​របស់​ប្រជា​ពលរដ្ឋ​ គឺ​ជា​ទុក្ខ​លំបាក​ របស់​រដ្ឋាភិបាល​កម្ពុជា​ " ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1238 នាក់
ម្សិលមិញ :
2610 នាក់
សប្តាហ៍នេះ :
14138 នាក់
ខែនេះ :
95306 នាក់
3 ខែនេះ :
219039 នាក់
សរុប :
716199 នាក់