ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ឈ្មួញ​លួច​នាំ​ចូល​សាច់មាន់ខូចគុណភាពពី​ប្រទេសថៃ​-មកខ្មែរ តាម​ច្រករបៀង ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ !
Wed,11 November 2020 (Time 10:46 AM)
ដោយ ៖ BMC លោក សូ សារី (ចំនួនអ្នកអាន: 27នាក់)


ចេញផ្សាយ ថ្ងៃទី ១១ ខែ វិច្ឆិការ ឆ្នាំ ២០២០
អង្គភាព គេហទំព័រ BMC post
ទូរស័ព្ទលេខ : 088 87 55 275
ដោយ : លោក សូ សារី

ខេត្តបន្ទាយមានជ័យ :

សាច់មាន់គ្មានច្បាប់ និង​ខូចគុណភាព​ទំងន់​ ជិត៤០០គីឡូ ក្រាមដឹកតាមរុឺម៉ក ត្រូវបានមន្ត្រីជំនាញធ្វើការបង្ក្រាបបាននៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៨ ស្ថិត​ភូមិ​អូរ​នាង សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ។

មន្ត្រីជំនាញបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ៖ តាមការណែនាំពី មន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ ឲ្យមានវិធានការទប់ស្កាត់ទំនិញគ្មានច្បាប់ ​និង​ខូចគុណភាព​ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដើម្បី​ការពារ​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​ទិញ​មកបរិភោគ ។

មន្ត្រីជំនាញបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ៖ លោកបានឲ្យមន្ត្រីជំនាញធ្វើការ ស្រាវជ្រាវ និង​បាន​កំណត់​មុខសញ្ញា​​និងឈានដល់ឃាត់បានម៉ូតូ សណ្តោងរ៉ឺម៉ក ១គ្រឿងតាមបណ្តោយផ្លូវ ជាតិ លេខ៥៨ ​រួច​ក៏​បាន​ធ្វើ​​ការ​ពិនិត្យ​មើល ស្រាប់​តែរកឃើញមានសាច់មាន់ ជាច្រើនស្បោង ​ស្មើនឹង​ទម្ងន់​៣៥០​គីឡូក្រាម ដែល​ឈ្មួញ​លួច​នាំ​ចូល​តាម​ ច្រករបៀងអូរបីជាន់ ស្ថិត​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ។

ហើយក្នុងគោលបំណងរបស់ឈ្មួញនាំចូលនេះ គឺមក​ចែកចាយ​នៅ​ផ្សារ​ក្រុង​ប៉ោយ​ប៉ែ​ត​ ឬ​ក៏​អាច​យកមកលក់តាមផ្សារមួយ ចំនួនក្នុងខេត្តបន្ទាយមានជ័យផងដែរ ។

មន្ត្រីជំនាញបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ចំពោះ​សាច់​មាន់​ដែល​ត្រូវ​បង្ក្រាប​បាន​នេះ ​មាន​ទម្ងន់​៣៥០​​គីឡូក្រាម​ ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ថៃ​តាម​ច្រក របៀងអូរបីជាន់ ស្រុកអូរជ្រៅ ជាសាច់មាន់ខុសច្បាប់ ​និង​ខូចគុណភាព​ក្រោយពីបង្ក្រាបបានហើយ មន្ត្រីជំនាញ និងយកទៅដុតកម្ទេចចោល ចំណែកវត្ថុតាងជាមធ្យោបាយដឹកទំនិញ រួម​ទាំង​​ម្ចាស់ ក៏ត្រូវបានអនុវត្តន៍ទៅតាមច្បាប់ រីឯឈ្មួញវិញ ​កំពុងតែ​​ស្រាវជ្រាវ ​ដើម្បីចាប់ខ្លួនចាត់ការតាមច្បាប់ផងដែរ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1274 នាក់
ម្សិលមិញ :
2610 នាក់
សប្តាហ៍នេះ :
14174 នាក់
ខែនេះ :
95342 នាក់
3 ខែនេះ :
219075 នាក់
សរុប :
716235 នាក់