ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ពន្លឺយុត្តិធម៌ ត្រូវតែមាន ... !
Wed,11 November 2020 (Time 01:05 PM)
ដោយ ៖ BMC លោក មាស ចិន្តា (ចំនួនអ្នកអាន: 77នាក់)


បាត់ដំបង : យោងតាម page ផ្លូវការរបស់លោក Peng vannak news មុននេះបន្តិចបានឲ្យដឹងតាមខ្លឹមសារទាំងស្រុងថា ៖

មានសម្ដេចតេជោ​ គឺ​ មានយុត្តិធម៌​

សាលា​ឧទ្ធរណ៍​បង្គាប់​ឲ្យ​លោកឧត្ដមសេនីយ៍​ សាត​ គីមសាន​ ស្នងការខេត្ត​បាត់ដំបង​ ប្រគល់ដី​ និង​ ផ្ទះ​ និង​សងជំងឺចិត្តដល់​ជនរងគ្រោះ​ថែម​ ៤​ លានរៀល​

នៅរសៀល​ថ្ងៃ​ទី​ ១១​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២០​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​រាជធានី​ បាន​ប្រកាស​សាលដីកា​ ដោយបាន​សម្រេច​ប្រគល់ដី​ និង​ផ្ទះ​ នៅ​ភូមិ​ រាំងកេសី​ ឃុំ​ រាំងកេសី​ ស្រុក​ សង្កែ​ ខេត្ត​ បាត់​ដំបង​ ជូនទៅ​ប្អូន​ប្រុស​ យូ​ ធារ៉ា​ និង​ប្រពន្ធ​ឈ្មោះ​ បូរ​ សុភី​ គ្រប់គ្រង​ជាម្ចាស់​កម្មសិទ្ធិ​វិញ​ និងបាន​បង្គាប់​ឲ្យ​លោកសាត​ គីមសាន​ ស្នងការខេត្ត​បាត់ដំបង​ និង​ ប្រពន្ធ​ សងជំងឺចិត្តដល់​ប្អូន​ប្រុស​ យូ​ ធារ៉ា​ និង​ ប្រពន្ធ​ ចំនួន​ ៤​ លានរៀល​ ។

ប្អូន​ប្រុស​ យូ​ ធារ៉ា​ បានប្រាប់​ខ្ញុំ​តាម​ទូរស័ព្ទ​ បន្ទាប់​ពី​ចេញ​ពី​បន្ទប់​សវនាការ​សាលា​ឧទ្ធរណ៍​ នៅរសៀល​នេះថា​ ប្អូន​ប្រុស​ និង​ ប្រពន្ធ​ ពិតជារំភេីបចិត្ត​រកអ្វី​ប្រៀបផ្ទឹម​ពុំបាន​ ដែល​ទទួលបាន​យុត្តិធម៌​នៅថ្ងៃ​នេះ​ ។

ហេីយប្អូនប្រុស​សូមគោរព​អរគុណ​សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ដែល​បានបង្កើត​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ ជួយប្រជាពលរដ្ឋ​រងគ្រោះ​គ្មាន​លទ្ធភាព​តតាំង​ក្ដី​តាមផ្លូវ​ច្បាប់​ និង​សូម​គោរព​អរគុណ​ ឯកឧត្តម​ គី​ តិច​ ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ និង​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ ដែល​បានជួយការពារក្ដី​តាមផ្លូវ​ច្បាប់​រហូតប្អូនប្រុស​ទទួលបាន​យុត្តិធម៌​ពិតប្រាកដ​នៅថ្ងៃ​នេះ​ ។

ជាមួយ​គ្នា​នេះ​ដែរ​ ប្អូន​ប្រុស​ និង​ប្រពន្ធ​ ក៏​បាន​គោរព​អរគុណ​ឯកឧត្តម​ ប្រធាន​តុលាការ​កំពូល​ និង​ឯកឧត្ដម​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​រាជធានី​ និង​មន្ត្រី​តុលា​ការ​ពាក់ព័ន្ធ​ដទៃ​ទៀត​ ដែល​បាន​សម្រេច​ក្ដី​ផ្ដល់​​យុត្តិធម៌​ជូនប្អូនប្រុស​និង​ប្រពន្ធ​ ។

គួរ​បញ្ជាក់​ថា​ នៅឆ្នាំ​ ២០០៨​ ប្អូន​ប្រុស​ យូ​ ធារ៉ា​ និង​ ប្រពន្ធ​ឈ្មោះ​ បូរ​ សុភី​ បានមានរឿងក្ដីប្ដឹងផ្ដល់​ជាមួយ​លោក​ សាត​ គីមសាន​ និង​ ប្រពន្ធ​ អស់​រយៈពេល​ជាង​ ១០​ ឆ្នាំ​ មកហើយ​ ដែល​រឿងក្ដីនោះ​គឺ​ផ្ដើម​ចេញ​ពី​ការខ្ចីលុយចងការប្រាក់ចំនួន​ ៦០០០​ ដុល្លារ​ ។ ក្រោយ​មក​ប្អូន​ទាំងពីរនាក់​ប្ដី​ប្រពន្ធ​រកស៊ី​ខាត អត់​មាន​លទ្ធភាព​សងក៏បាន​ប្រគល់ដី​ស្រែ​ចំនួន​ ៤​ ហិកតា​ ដល់​លោក​ សាត​ គីមសាន​ និង​ប្រពន្ធ​ ដេីម្បី​ទូទាត់​បំណុល​ ។ ប៉ុន្តែ​ដីស្រែ​ ៤​ ហិកតា​ នៅ​ក្នុង​ស្រុក​សង្កែ​ នៅតែ​មិនគ្រប់​តម្លៃ​ ៦០០០​ ដុល្លារ​ ទេ​គឺ​នៅ​សល់​ប្រាក់​ ១៣០០​ ដុល្លារ​ ទៀត​ទេីបគ្រប់​ ។

ពេល​វេលា​ចេះតែ​អូសបន្លាយ​លុយនៅសល់​ ១៣០០​ ដុល្លារ​ បានកេីនការប្រាក់រហូតដល់​ ១៣០០០​ ដុល្លារ​ ហេីយ​លោក​ សាត​ គីមសាន​ និង​ប្រពន្ធ​ ក៏ប្ដឹងទាមទារ​រឹបអូស​យកដី​ និង​ ផ្ទះ​ នៅ​ភូមិ​ រាំងកេសី​ ឃុំ​ រាំងកេសី​ ស្រុក​ សង្កែ​ ខេត្ត​ បាត់​ដំបង​ ដែល​ប្អូន​ទាំង​ពីរ​កំពុង​រស់នៅ​ រហូត​ដល់​មានការប្ដឹងជាបទ​ល្មើស​ព្រហ្មទណ្ឌ​ ចាប់​ប្អូន​ប្រុស​ដាក់​ពន្ធនាគារ​អស់​រយៈពេល​ ៧​ ខែ​ ។

សាលា​ដំបូង​ខេត្ត​បាត់ដំបង​ បានកាត់ក្ដី​រឹបអូស​ដកហូត​ដី​ និង​ ផ្ទះ​ របស់​ប្អូន​ទាំងពីរនាក់​ប្រគល់​អោយ​លោក​ សាត​ គីមសាន​ និង​ប្រពន្ធ​ ។ ប្អូន​ទាំងពីរនាក់​កេីតទុក្ខមិនសុខចិត្តក៏ប្ដឹងមកតុលាការជាន់ខ្ពស់​ និង​បាន​មក​សុំជំនួយផ្លូវច្បាប់​ពី​ ឯកឧត្ដម​ គី​ តិច​ ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ រហូតទទួលបាន​យុត្តិធម៌​នៅថ្ងៃនេះ​ ៕ Peng vanak news

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1575 នាក់
ម្សិលមិញ :
2610 នាក់
សប្តាហ៍នេះ :
14475 នាក់
ខែនេះ :
95643 នាក់
3 ខែនេះ :
219376 នាក់
សរុប :
716536 នាក់