ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ពិធីចែកអំណោយ របស់សប្បុរសជន ដែលដឹកនាំដោយ លោក ចៅ លាប និងលោកស្រីព្រមទាំងបុត្រ និងក្រុមការងារ !
Wed,11 November 2020 (Time 05:18 AM)
ដោយ ៖ BMC អ្នកស្រី ហ៊ុយ តី (ចំនួនអ្នកអាន: 65នាក់)


ក្រុងប៉ោយប៉ែត : ពិធីចែកអំណោយ របស់សប្បុរសជន ដែលដឹកនាំដោយ លោក ចៅ លាប និងលោកស្រីព្រមទាំងបុត្រ និងក្រុមការងារ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងសង្កាត់ប៉ោយប៉ែត ចំនួន ២០០គ្រួសារ !

អញ្ជើញមកពី ភូមិទំនប់ក៥ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យ ឧ.ប កែគឹម យ៉ាន អមដំណើរដោយលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតលោក លោក ស្រី មន្ត្រីសាលាក្រុង និងលោកវ៉ា ជឹមណារ៉េត ចៅសង្កាត់រងទី១
លោកសាន់ អែលម៉ាត់ ចៅសង្កាត់រងទី ២
លោក លោកស្រីសមាជិកក្រុម ប្រឹក្សាសង្កាត់
លោក ពុំ សុភិន ស្មៀនសង្កាត់ប៉ោយប៉ែត
លោក លោកស្រីជំនួយការសង្កាត់ប៉ោយប៉ែត
លោក អុឹម សុភារះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត លោកមេភូមិអនុភូមិ ជំនួយការភូមិ ស្ថិតនៅក្នុងសាលា សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

អំណោយរួមមាន :
១ អង្ករ ២០ គីឡូក្រាម
២ ត្រីខ ១យួរ
៣ មី១កេះតូច
៤ ស្ករស ៥គីឡូក្រាម
៥ ទឹកស៊ីអ៊ីវ ១យួរ
៦ ប្រេងឆា១ដបធំ
៧ ភួយ១
៨ ទឹកសុទ្ធ១យួរ និងថវិកាចំនួន ៦០ ម៉ឺនរៀលសម្រាប់ចែកជូនដល់បងប្អូនប្រជាការពារនិងក្រុមការ ងារសង្កាត់។
ក្នុងឱកាសនេះដែរឯកឧត្តមឧត្តមសេនីយ៍ឯក ឡាយ គឹមលី ក៏បាន អញ្ជើញមានមតិផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបន្តចូលរួម ធ្វើអនាម័យ អនុវត្តតាមការណែនាំ របស់ ក្រសួង សុខាភិបាល ជាប្រចាំដើម្បី បង្ការការពារ ខ្លួនកុំអោយ មេរោគកូវីដ១៩ ចូលក្នុងសហគមន៍យើងទាំងអស់គ្នា ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1479 នាក់
ម្សិលមិញ :
2610 នាក់
សប្តាហ៍នេះ :
14379 នាក់
ខែនេះ :
95547 នាក់
3 ខែនេះ :
219280 នាក់
សរុប :
716440 នាក់