ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ពិធីសំណេះសំណាល និងចែកអំណោយ មនុស្សធម៌សហរដ្ឋអាមេរិក ( U.S.A ) !
Thu,12 November 2020 (Time 01:04 PM)
ដោយ ៖ BMC លោក មាស ចិន្តា (ចំនួនអ្នកអាន: 180នាក់)


បាត់ដំបង :
ពិធីសំណេះសំណាល និងចែកអំណោយ មនុស្សធម៌សហរដ្ឋអាមេរិក ( U.S.A ) នៅព្រឹកថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅវេលា ម៉ោង ៧ : ៣៥ នាទីព្រឹក ក្នុងភូមិ អន្លង់ល្វា ឃុំ វត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

ក្រោមម្ចាស់ជំនួយ មូលនិធិ ខ្មែរ ជួយ ខ្មែរ ( k.H.k ) Khmer help Khmer និង( A .R .C. ) Angkor Resource Center ដែលដឹកនាំដោយ ( សួ អាន់ធនី ) Anthony Sou ប្រធានក្រុមការងារ មនុស្សធម៌ នៅ សហរដ្ឋអាមេរិក បានផ្តល់ជំនួយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅកម្ពុជា ដែលបានជួបការលំបាក ដោយសារ គ្រោះទឹកជំនន់ ហើយប្រឈមនិងជម្ងឺ កូវិដ ១៩ ផង ។ បងប្អូនលំបាកគ្រប់វិស័យ និងប៉ះពាល់ដល់ដំណាំកសិកម្មនានា ដែលបង្កឲ្យខូចខាតស្ទើរទាំងស្រុង នៅតាមតំបន់ផ្សេងៗ ដោយសារគ្រោះមហន្តរាយធម្មជាតិ ។

លោក សួន អាន់ធនី ក្រុមការងារ ជានាយិកា នៅ សាលាបឋមសិក្សា អន្លង់ល្វា លោកស្រី ប៊ិ សៅឌី ( Saody Bi ) និងក្រុមការងារ ខ្មែរ ជួយ ខ្មែរ លោក ហ៊ុយ ផល្លា ( k.H.k ) ( A.R.C ) និងលោក ឡាច សឿង ក្រុមប្រឹក្សាឃុំ វត្តតាមិម ។

បានចូលរួមចែក អំណោយដល់ប្រជាពលរដ្ឋចំនួន ៨០ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន ១. អង្ករ ២០ គីឡូក្រាម ២. មី ១ កេះ ៣. ទឹក សាអុីវ ៤. ត្រី ខ មួយយួរ ដល់ប្រជាពលរដ្ឋខ្វះខាត ដោយសារទឹកជំនន់ ។

លោកស្រី ប៊ិ សៅឌី ( Saody Bi ) បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវការពារ នូវកូវិដ ១៩ ទាំងអស់គ្នា ឥឡូវនេះ ជម្ងឺ កូវិដ កំពុងតែ បន្តនៅលើទឹកដីកម្ពុជារបស់យើង ។

សូមបងប្អូនត្រូវស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាល : ត្រូវរក្សាកម្លាត ពីគ្នា ១ ម៉ែត្រ ឬ ១ ម៉ែត្រកន្លះ
ហើយលាងដៃ នឹងសាប៊ូ អាកុល ឬជែល ដើម្បីជៀសវាងនូវការឆ្លងមេរោគ កូវិដ ១៩ យើងការពារ អនាម័យទាំងអស់គ្នា នំាមកនូវសុខភាពល្អ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1515 នាក់
ម្សិលមិញ :
2610 នាក់
សប្តាហ៍នេះ :
14415 នាក់
ខែនេះ :
95583 នាក់
3 ខែនេះ :
219316 នាក់
សរុប :
716476 នាក់