ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ជនជាប់ឃុំ ក្នុងពន្ធគារខេត្តបន្ទាយមានជ័យ មានចំនួន ១.៦៣១ នាក់ ជញ្លៀសចេញពី ពន្ធនាគារខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជូនមកដាក់ក្នុងពន្ធនាគារខេត្តវិញហើយ ...!
Sun,15 November 2020 (Time 07:51 AM)
ដោយ ៖ BMC លោក សូ សារី (ចំនួនអ្នកអាន: 95នាក់)


ចេញផ្សាយ : ថ្ងៃទី ១២ ខែ វិច្ឆិការ ឆ្នាំ ២០២០
ដោយ : អង្គភាព គេហទំព័រ BMC post
ទូរស័ព្ទលេខ : 088 87 55 275

ខេត្តបន្ទាយមានជ័យ : ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យមាន ចំនួន ១.៦៣១ នាក់
ត្រូវជញ្លៀសចេញពីពន្ធនាគារខេត្តបន្ទាយមា នជ័យយកទៅដាក់ពន្ធនាគារក្នុងខេត្តផ្សេងៗព្រោះទឹកលិចពន្ធនាគារជិតកន្លះម៉ែត្រហើយ នៅព្រឹក ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០២០ ត្រូវបានបញ្ជូនមកដាក់ក្នុងពន្ធនាគារខេត្តបន្ទាយ មានជ័យវិញអស់ហើយ នៅព្រឹក ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២០ ស្ថិតក្នុងទីតាំងពន្ធនាគារខេត្តបន្ទាយមានជ័យ ក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តម ឧត្តមអគ្គានុរក្ស ថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយក ដ្ឋានពន្ធនាគារ ដោយមានការចូល រួម លោកមាសច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោនប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អមដោយកំលាំង អាវុធហត្ថ និងកំលាំង នគរបាលជាច្រើននាក់ទៀត។
លោក អ៊ុង សុីផាន ឯកឧត្តម ឧត្តម អគ្គានុរក្សថ្នាក់លេខ២ ជាប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា ៖ អ្នកទោសដែល ជាប់ឃុំឃាំង មានចំនួន ១.៦៣១ នាក់ត្រូវជញ្លៀស ចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យ យកទៅដាក់ពន្ធនាគារខេត្តចំនួន ៤ ខេត្ត : ១.ខេត្តឧត្តរមានជ័យ ២០០នាក់
២.ខេត្ត សៀមរាប ៨៥៥ នាក់
៣.ខេត្ត កំពង់ធំ ២០០ នាក់
៤.មណ្ឌលអប់រំកែប្រែទី៣ ត្រពាំងថ្លុង ៣៧៩ នាក់
សរុប : ១.៦៣១នាក់។

បញ្ចូនមកដាក់ក្នុងពន្ធនាគារខេត្តវិញ :
១.ខេត្តឧត្តរមានជ័យ ៨៨ នាក់
២.ខេត្តសៀមរាប។ ៨២៦ នាក់
៣.ខេត្តកំពង់ធំ។ ១៩០ នាក់
៤.មណ្ឌលអប់រំកែប្រែទី៣ ត្រពាំងថ្លុង
២១៤ នាក់
សរុបមកវិញ : ១.៣១៩ នាក់ ពាក់ព័ន្ធនឹងការដោះលែង ដោយផុតកំណត់ទោស។

ក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូរបន្ថយទោសលើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើក ។
លោក បានធ្វើការផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីស្គាល់រសជាតិជាប់គុកហើយ ចេញពី ពន្ធនាគារវិញ ត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អទើបអាចរស់នៅក្នុងសង្គមបានស្រួល ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1214 នាក់
ម្សិលមិញ :
2610 នាក់
សប្តាហ៍នេះ :
14114 នាក់
ខែនេះ :
95282 នាក់
3 ខែនេះ :
219015 នាក់
សរុប :
716175 នាក់