ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ល្បែងស៊ីសងជល់មាន់និងអាប៉ោងនៅក្នុងទឹកដីខេត្តរតនគិរីបើកយ៉ាងគឃ្លើន ប្រហែលជាសមត្ថកិច្ចត្រូវថ្នាំសណ្ដំហើយ !
Tue,17 November 2020 (Time 12:08 PM)
ដោយ ៖ BMC post លោក សូ សារី (ចំនួនអ្នកអាន: 172នាក់)


ចេញផ្សាយថ្ងៃទី 17/11/2020
ទំនាក់ទំនងការផ្សព្វផ្សាយ : 088 87 55 275

រតនគិរី : តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកដីខេត្តរតនគិរី បានប្រាប់អ្នកសារព័ត៌មានយើងថាល្បែងអាប៉ោង និងជល់មាន់ដុះស្លែរាប់ឆ្នាំបើកទៅយ៉ាងរលូនមួយវង់នេៈគឺដោយសារមានអ្នកកាងពីក្រោយឈ្មោះ ទេព វណ្ណា (ហៅអូនធំ) អតីតមេវីរ:ការពារព្រំដែនគោក នៅក្នុងខេត្តរតនគិរី ។

តាមប្រភពព័ត៌មានបន្តអោយដឹងទៀតថា ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់នេះ គឺមានកន្លែងទទួលបញ្ចាំរបស់គ្រប់ប្រភេទនៅពេលដែលអ្នកលេងល្បែងចាញ់ ដោយមិនចាំបាច់ចេញទៅបញ្ចាំនៅខាងក្រៅ ធ្វេីអោយមានភាពងាយស្រួលសំរាប់អ្នកចូលមកលេងល្បែង ។ រថយន្តនិងម៉ូតូជាច្រើនរយគ្រឿងដែលចូលមកលេងជារៀងរាល់ថ្ងៃ ដូចបុណ្យកឋិន ។ ភាគច្រើនសុទ្ធតែជាអ្នកមានលុយ និងមន្ត្រីមានអំណាចប្រចាំខេត្ត ទេីបពុំមានសមត្ថកិច្ចពាក់ព័ន្ធណា ហ៊ានចុះមកត្រួតពិនិត្យ និងចុះបង្ក្រាបទីទាំងនេះឡើយ ។

សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំដល់លោកអភិបាល និងលោកស្នងការខេត្តរតនគិរី និងអ្នកសារពត៌មានចុះផ្សាយ ដើម្បីបានឮដំណឹងនេះដល់ថ្នាក់លើ មេត្តាចុះបង្ក្រាបទីតាំងនេះផង។ ព្រោះក្រុមគ្រួសាររបស់គាត់ រវល់តែលេងល្បែងចាញ់លុយអស់ច្រើនណាស់ លក់របស់របរដី និងផ្ទះសម្បែង បញ្ចាំឡានម៉ូតូខ្ទេចគ្មានសល់ ដែលគាត់ខំរកស៊ីកន្លងមក ហើយពេលខ្លះទៀតមកដល់ផ្ទះរករឿងប្រពន្ធកូន និងបង្កអំពើហិង្សាក្នុងគ្រួសារធ្វើឲ្យគាត់រស់នៅគ្មានសុភមង្គល ក្នុងក្តីបារម្ភចុងក្រោយ គឺមានអំពើឃាតកម្មលួចឆក់ប្លន់គ្រប់ប្រភេទនៅក្នុងទឹកដីដែលគាត់រស់នៅ ៕

(លុបបំបាត់ ល្បែងស៊ីសង ទើបក្នុងភូមិ ឃុំ មានសុវត្ថិភាព )

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1599 នាក់
ម្សិលមិញ :
2610 នាក់
សប្តាហ៍នេះ :
14499 នាក់
ខែនេះ :
95667 នាក់
3 ខែនេះ :
219400 នាក់
សរុប :
716560 នាក់