ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ២៥០​គ្រួសារ​នៅបាត់ដំបងទទួល​បានជំនួយ​ពីក្រុមហ៊ុន​សេវា​ដឹក​ជញ្ជូន​ foodpanda​ !
Fri,06 November 2020 (Time 02:22 PM)
ដោយ ៖ BMC លោក មាស ចិន្តា (ចំនួនអ្នកអាន: 551នាក់)


បាត់ដំបង :
កាល​ពី​ព្រឹក​ថ្ងៃ​ទី ​៦​ ខែ​វិច្ឆិកា​ ២០២០នេះ ក្រុមហ៊ុន​ផ្តល់​សេវា​ដឹក​ជញ្ជូន​ឥត​គិត​ថ្លៃ​ដ៏​ល្បី ​foodpanda​ បាន​ដឹក​នាំ​ក្រុម​ការងារ​ខ្លួន​ ចែក​អំណោយ​ដល់​គ្រួសារ​ដែល​ទទួល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​កាល​ពី​ខែ​តុលា​ កន្លង​ទៅ​ចំនួន​ ២៥០​គ្រួសារ​នៅសង្កាត់អូរចារ​ខេត្ត​បាត់ដំបង​ក្នុង​នោះ​រួមមានទាំងបុគ្គលិក របស់ foodpanda ផងដែរ ។

កម្មវិធី​​ចែក​អំណោយ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ ការ​ចូលរួម​ក្រោម ​ពីអធិបតិភាពដ៏ខ្ពង់ខ្ពស់ ​ឯកឧត្ដម ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបាត់ដំបង និង លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ។

តំណាង​ក្រុមហ៊ុន​ foodpanda​​ ដែលដឹកនាំដោយលោកប្រធានប្រចាំប្រទេសកម្ពុជាគឺ លោក​ ដេវីដ លី​ (Mr. David Ly) បាន​នាំយក​អំណោយចែកជូនដល់ពលរដ្ឋ ២៥០គ្រួសារ ដែលគ្រួសារនីមួយៗទទួលបាន អង្ករ ១០ គីឡូក្រាម​ មី ៦កញ្ចប់ ត្រីខ​ ១យួ ​ទឹកស៊ីអ៊ីវ១ដប​ សាប៊ូដុំដុសខ្លួន ១ដុំ ​ភួយ១ ក្រមា១ ​ឆៃប៉ូវ០.៥គីឡូក្រាម​ ថ្នាំសង្កូវមួយចំនួន ។

លោក​ប្រធានបាន​ឲ្យ​ដឹង​ថា ៖ « ជំនួយដែលចែកជូនថ្ងៃនេះ លេចចេញពីទឹកចិត្តរបស់​ក្រុមការងារ foodpanda ទាំងអស់ ហើយ​យើ​ងសង្ឃឹមថា​ជំនួយ​ទាំងនេះ នឹង​អាច​ជួយ​​ដោះស្រាយការលំបាក​របស់​បងប្អូន​រងគ្រោះដោយ​ទឹកជំនន់​​បាន​មួយ​កម្រិត​​ » ។

ស្របក្នុងអំឡុងពេលដ៏សែនលំបាកណាមួយដោយសារជំងឺ​​ COVID ក៏ដូចការរងគ្រោះដោយសារទឹកជំនន់បានធ្វើឲ្យចំណូលរបស់បងប្អូនពុកម៉ែកាន់តែមានជីវភាពខ្វះខាត ក្រុមហ៊ុន​ ក្រុមហ៊ុន foodpanda Cambodia បានចូលរួមកម្មវិធីសប្បុរសជាច្រើនដូចជា : ជួយដល់តំបន់ក្រីក្រដែលដាច់ស្រយាលមួយចំនួននៅទីក្រុងភ្នំពេញ និង​ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យកាលពីចុងសប្តាហ៍មុននេះ ហើយក្រុមហ៊ុនបានផ្តល់ការងារជាច្រើនសម្រាប់បងប្អូនយើងនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនដូចជាខេត្តសៀមរាប កំពង់ចាម កំពត ជាពិសេសបងប្អូនយើងនៅខេត្តបាត់ដំបងផ្ទាល់។
ខ្ញុំបាទសង្ឃឹមថាស្បៀងបន្តិចបន្តួចនេះអាចជួយដោះស្រាយជីវភាពបងប្អូនប្រជាពលរដ្ឋបានមួយរយះដែរ ខ្ញុំបាទសូមគោរពជូនពរគណៈអធិបតី ក៏ដូចជាប្រពលរដ្ឋទាំងអស់អោយគេចផុតពីគ្រោះទឹកជំនន់ក៏ដូចជាគ្រោះធម្មជាតិផ្សេងៗទាំងអស់គ្នា ៕ សូមអរគុណ !

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1672 នាក់
ម្សិលមិញ :
2610 នាក់
សប្តាហ៍នេះ :
14572 នាក់
ខែនេះ :
95740 នាក់
3 ខែនេះ :
219473 នាក់
សរុប :
716633 នាក់