ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
សិស្សានុសិស្ស ៣៥នាក់កើតអាការៈ ឈឺពោះ វិលមុខ ក្អួតចង្អោរ រាគ និងអស់កម្លាំងពុំដឹងមូលហេតុ !
So,26 Januar 2020 (Time 10:33 )
ដោយ ៖ BMC (ចំនួនអ្នកអាន: 104នាក់)


ខេត្តបន្ទាយមានជ័យ:

កាលពីម្សិលម៉ិញ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០

វិទ្យាល័យបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សិស្សានុសិស្ស ចំនួន៣៥នាក់ ក្នុងនោះមានសិស្ស ស្រីចំនួន ២៦នាក់ សិស្សប្រុសចំនួន ៧នាក់ លោកគ្រូ ចំនួន១នាក់ លោកស្រីជំទប់ទី២ ១នាក់
់មានកើតអាការៈ ឈឺពោះ ក្អួតចង្អោរ រាគ វិលមុខ និងអស់កម្លាំងដោយពុំដឹងមូលហេតុ ត្រូវបាន នាយកសាលា លោកគ្រូ អ្នកគ្រូ សមត្ថកិច្ច មន្ត្រីអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យជួយដឹកតាមរថយន្តសង្ក្រោះបន្ទាន់ទៅកាន់មណ្ឌលសុខភាពបន្ទាយឆ្មារ និងមន្ទីរ ្ទីពេទ្យបង្អែកថ្មពួក ។

លោក វរសេនីយ៍នទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកទទួលបានព័ត៌មានថាមានសិស្សកើតអាការៈ ឈឺពោះ ក្អួតចង្អោរ រាគ វិលមុខ និងអស់កម្លាំង ភ្លាម លោកបានដឹកនាំកម្លាំង ចុះជួយ សហការជាមួយគ្រូពេទ្យដល់កន្លែងកើតហេតុ និងធ្វើអន្តរាគមន៍ជួយបីដឹកតាមរថយន្តសង្គ្រោះយ៉ាងញាប់ដៃញាប់ជើងរហូតដល់ម៉ោងនេះស្ថានភាព ពួកគាត់ពេលនេះមានភាពធូស្រាលបន្តិចឡើងវិញហើយ ។

យោងតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ គឺពុំទាន់ដឹងមូលហេតុនៅឡើយ ។
តែមិនបណ្តាលឲ្យមានសិស្សណារងគ្រោះដល់អាយុជីវិតនោះទេ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
864 នាក់
ម្សិលមិញ :
523 នាក់
សប្តាហ៍នេះ :
6897 នាក់
ខែនេះ :
38587 នាក់
3 ខែនេះ :
100366 នាក់
សរុប :
227266 នាក់