ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
ជនសង្ស័យចំនួន២នាក់ត្រូវសមត្ថកិច្ចនគបាលឃាត់ខ្លួនក្នុងករណីចែកចាយគ្រឿងញៀននិងកែឆ្នៃអាវុធខុសច្បាប់ !
Mi,29 Januar 2020 (Time 04:59 )
ដោយ ៖ BMC (ចំនួនអ្នកអាន: 124នាក់)


ខេត្តបាត់ដំបង :

កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនដឹកនាំលោកវរសេនីយ៍ឯកពេជ្រ សារ៉ែន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្ដាបានចុះបង្ក្រាបបទល្មើសចំនួន២ករណី នៅថ្ងៃទី២៨ខែមករា ឆ្នាំ២០២០វេលាម៉ោង១៤ :០៥ នាទី នៅចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ចុះបង្ក្រាបករណី កែច្នៃ អាវុធ និងកាន់កាប់ខុសច្បាប់ និងធ្វើការ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ វួន សារួន ភេទប្រុស អាយុ៣៣ ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបងក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាង បាន កាំភ្លើងខ្លីកែច្នៃ បាញ់គ្រាប់ពិត ចំនួន ០១ដើម គ្រាប់អាកា ចំនួន១១គ្រាប់
- រំសេវចំនួនមួយកូនកំពង់ជ័រ ទូរស័ព្ទដៃ ចំនួន០១គ្រឿង (ចាស់)នៅថ្ងៃទី២៨,ខែមករា ឆ្នាំ២០២០ដដែល វេលាម៉ោង១៤:៣០នាទី នៅចំណុចឃុំវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បន្តសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្ដា បានចុះបង្ក្រាបករណី ជួញដូរចែកចាយគ្រឿងញៀននិងកែច្នៃកាំភ្លើង ខុសច្បាប់មួយករណីទៀតក្នុងការបង្រាបសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ អួន ណុប ភេទប្រុស អាយុ៣៤ ឆ្នាំ មានទីលំនៅចំណុចខាងលើ ដកហូតវត្ថុតាង ដែលសមត្ថកិច្ចដកហូតមានថ្នាំញៀនម៉ាទឹកកក ចំនួន០១កូនថង់
- ជញ្ជីង សម្រាប់ថ្លឹងគ្រឿងញៀនលក់ចំ នួន ០១គ្រឿង
- ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់)ប្រាក់ចំនួន២៣៣៩០០០រៀល , ប្រាក់បាត ២២៥៣០ បាត , ប្រាក់ដុល្លារ១៧៥ ដុល្លារ កូនកាំបិត ចំនួន០៣ ,កូនពូថៅចំនួន ០២ , ម៉ូទ័រឆក់ត្រី ចំនួន០១កាំភ្លើងកែច្នៃ បាញ់គ្រាប់កង់ ចំនួន០៣ ដើម ម៉ូទ័រកាត់ ចំនួន ០១, ម៉ូទ័រស្វានចំនួន០១ សំបកបង់កាំភ្លើង អាកា ចំនួន មួយ
- ប៉ុស្តិ៍ផ្សារដែក ចំនួន មួយនិងសម្ភារៈសម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។
ជនសង្សយ័ទាំង២និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ច កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់ ។

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
816 នាក់
ម្សិលមិញ :
523 នាក់
សប្តាហ៍នេះ :
6801 នាក់
ខែនេះ :
38491 នាក់
3 ខែនេះ :
100270 នាក់
សរុប :
227170 នាក់