ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
វត្តបសេដ្ឋ មានពិធីបុណ្យ​រាប់​បាត្រ​ព្រះសង្ឃ​259 អង្គ​ បួងសួង​សុំ​សេចក្តី​សុខ​និង​សេចក្តី​ចម្រើន​ ! ( មានវិឌីអូ )
Fr,31 Januar 2020 (Time 04:44 )
ដោយ ៖ Mr MEAS CHINDA (ចំនួនអ្នកអាន: 164នាក់)


បាត់ដំបង​ :
វត្តបសេដ្ឋ មានពិធីបុណ្យ​រាប់​បាត្រ​ព្រះសង្ឃ​259 អង្គ​ បួងសួង​សុំ​សេចក្តី​សុខ​និង​សេចក្តី​ចម្រើន​ដល់​ ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ប្រាសាទ​ និង​ ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​ ។

ដឹកនាំ​ដោយ​ : លោក​ ម្ចាស់​គ្រូ​ សលេខប្ឃញ្ញា ចិន​ ភេទ​ ព្រះវិន័យធម៌ អនុគុណស្រុកសង្កែ ជាព្រះគ្រូចៅ អធិការ​ វត្តតាប៉ុន ថ្ងៃទី​ 4.6.7 កើត​ ខែ​ មេឃ​ ឆ្នាំ​ កុរ.​ឯកស័ក​ ព.ស​ 2563​ ត្រូវ​នឹង​ថ្ងៃទី​ 29.30.​31​.មករា 2020

​ ចូល​រួម​ជាគ​ណះ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ គល់​ វីរៈ​ រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ ចុះ​ជួយ​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ និង​ គ​ណ:ប្រតិភូ​ មក​ពី​រាជធានី​ភ្នំពេញ​
លោកជំទាវ​ លោកស្រី​ មេ​ ឃុំ​ តាប៉ុន​ សឿម​ យ័ប​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ។ ព្រមទាំង​ អាចារ្យ​វត្ត​ និង​ គណ:កម្មការ​ វត្ត​បសេដ្ឋ​ បាននាំគ្នា​មូល​មតិ​បង្កើត​ កម្មវិធី​ នេះ​ដើម្បីឲ្យ​មានសេចក្តីសុខ និង​ សប្បាយ​ដល់ប្រជាពលរដ្ឋ
​ ដែល​បាន​រស់​នៅ​ ឃុំតាប៉ុន​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ទាំងអស់​ ប្រកបដោយ​ ជោគជ័យ​ និង​ ឈ្នះ​រាល់​ឧបសគ្គនានា​

ហើយជាការរំលឹក ដល់​ បុព្វការី​ជន​និង​ បុព្វបុរស​ដូនតាខ្មែរ ដែល​ ចែក​ឋាន ទៅ​ក្នុង​សម័យ​មុន​ និង​ សម័យ​ សង្គ្រាម​ ជាច្រើន​ ទសវត្សរ៍​មកហើយ ។

ក្រោយ​ ពីបាន ឧទ្ទិសកុសលផល​បុណ្យ​ ដល់​ជនរួមជាតិ​ទាំងអស់​គ្នា​ដែល​ស្លាប់​និងចែកឋានទៅ ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ជិតឆ្ងាយ បានចាប់ផ្តើមរាប់បាត្រដល់ព្រះ​សង្ឃ​ចំនួន​259 អង្គ​ ឧទ្ទិស​កុសល​ ដល់​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ខ្លួន​ដែល​បាន​ស្លាប់​នៅក្នុង​សម័យ​នោះ​ ដោយ​ចូលរួម​ពីបងប្អូនប្រជាពលរដ្ឋ ជិតឆ្ងាយ​យា៉ង ច្រើ​នកុះករ​ នៅក្នុងបរិវេណ​ ប្រាសាទ​បសេដ្ឋ​ ទឹកដី​បាត់ដំបង​ ដែលជា​កន្លែង​ ទេសចរណ៍​សម្បូរ ៌​ទៅ​ធម្មជាតិ​ ពណ៌បៃតង​ ព្រមទាំង​មានកន្លែងទេសចរណ៏ជាច្រើនសម្រាប់ ភ្ញៀវ​ជាតិ​ និង​ អន្តរជាតិ​ ចូល​ រួម​ ទស្សនា​ កំសាន្ត​ នៅ​ តាមបណ្តា ស្រុកនានាក្នុង ខេត្ត​ បាត់ដំបង​ ។

សូម​ ជូន​ ពរជ័យ​ សេរី​មង្គល​ វិបុលសុខ​មហាប្រសើរ​ ដល់​ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ដែលបានមកទស្សនានៅទីនេះ និងបានជួបសុភមង្គលគ្រប់ក្រុមគ្រួសារ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1504 នាក់
ម្សិលមិញ :
523 នាក់
សប្តាហ៍នេះ :
8177 នាក់
ខែនេះ :
39867 នាក់
3 ខែនេះ :
101646 នាក់
សរុប :
228546 នាក់