ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
កម្មករសំណង់២នាក់ ដេកសុីរស់នៅជាមួយគ្នា ម្នាក់ចូលដេកគុក ម្នាក់ទៀតស្លាប់ !
Do,13 Februar 2020 (Time 10:49 )
ដោយ ៖ BMC មាស ចិន្តា (ចំនួនអ្នកអាន: 184នាក់)


ខេត្តបន្ទាយមានជ័យ :

កម្មករសំណង់២នាក់ ដេកសុីរស់នៅជាមួយគ្នា ម្នាក់ចូលដេកគុក ម្នាក់ទៀតស្លាប់ ពួកគេឈ្លោះគ្នារឿងមាន់ជុះអាចម៍ដាក់កន្លែងដេកនៅវេលម៉ោង ៧យប់ ថ្ងៃទី១២ ខែ កុម្ភះ ឆ្នាំ ២០២០នៅភូមិ អូរ សំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

មន្ត្រី​ នគរបាល​ប៉ុស្ដិ៍​អូរសំព័រ​ ស្រុក​ម៉ាឡៃ​ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កម្មករសំណង់ទាំង២នាក់នេះមកស្នាក់នៅធ្វើផ្ទះឲ្យឈ្មោះយុកសារ៉េត ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិអូរសំព័រឃុំអូរសំព័រ ស្រុកម៉ាឡៃ ។

នៅមុនពេលកើតហេតុនោះឈ្មោះ សៀង វិន ហៅ ខួច នេះបានឈ្លោះប្រកែកគ្នា ជាមួយឈ្មោះរតនា ភេទប្រុស អាយុ៣៣ ឆ្នាំនៅភូមិអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាមានជយ័ ពីរឿងឲ្យមាន់ជុះអាចម៍ដាក់កន្លែងដេកមិនចេះមើល ។
ក្នុងការប្រកែកគ្នានោះឈានដល់តឹងសរសៃ ក ដាក់គ្នាបណ្តាល ឲ្យ ឈ្មោះ សៀង វិន ហៅ ខួច បានយកកូនកាំបិតបត់ស្ទុះទៅចាក់លើឈ្មោះ រតនាចំទ្រូងក្រោមដោះខាងឆ្វេងលិចមួយចុងកាំបិតបណ្តាលឲ្យចុកនិងមានឈាមហើយត្រូវបានប្រជាពលរដ្ឋដឹកយកទៅមន្ទីពេទ្យបង្អែកស្រុកម៉ាឡៃដើម្បីសង្រ្គោះជីវិតលុះពេលទៅដល់មន្ទីរពេទ្យក៍ដាច់ខ្យល់ស្លាប់តែម្តង។

ចំណែកឯជនសង្ស័យឈ្មោះខួច បានរត់គេចខ្លួនបាត់។ រហូតដល់ម៉ោង៧ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២០ អំពើឃាតកម្មនេះត្រូវបានសមត្ថកិច្ច១ក្រុម ដឹកនាំដោយលោកឧត្តម សេនីយ៍ត្រី សិទ្ធឡោះ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងនាយការិយាល័យជំនាញព្រហ្មទណ្ ឌនៃស្នងការដ្ឋាននគរបាលខេត្ត ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានសហការណ៍ជាមួយ កំលាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ចុះបង្ក្រាបបានជនសង្ស័យឈ្មោះ សៀង វីន ហៅខួច នេះបាននៅចំណុចមាត់អូរព្រំដែនកម្ពុជាថៃ ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ។ ឃាតករដៃឆៅនេះត្រូវបានមន្ត្រីជំនាញកសាងសំនុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2313 នាក់
ម្សិលមិញ :
1363 នាក់
សប្តាហ៍នេះ :
24362 នាក់
ខែនេះ :
69660 នាក់
3 ខែនេះ :
210583 នាក់
សរុប :
554625 នាក់