ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
នគរបាលណា ប្រឡងជាប់ក្របខ័ណ្ឌនគរបាលជាតិហើយ ត្រូវដាក់ខ្លួនបន្ទន់​កាយ​បំរើប្រជាពលរដ្ឋ​ដោយ​ឥត​គិ​តថ្លៃ
Mo,17 Februar 2020 (Time 09:46 )
ដោយ ៖ BMC លោក ឡោ លី (ចំនួនអ្នកអាន: 216នាក់)


ចេញផ្សាយថ្ងៃទី Friday, 14th February, 2020, 7:36 pm

ខេត្តបន្ទាយមានជ័យ :

នគរបាលដែល​ប្រឡងជាប់ ក្របខ័ណ្ឌនគរបាលជាតិហើយនោះ មិនត្រូវយ​កតួនាទី ភារកិ​ច្ច របស់ខ្លួន ​ទៅធ្វើ​អ្វីដែល​ខុស​ផ្ទុយ​ពី​កាតព្វកិច្ច​របស់ខ្លួន ពី​ច្បាប់​និង​ពីវិន័យ សេចក្តី​ថ្លៃថ្នូរ​ របស់​ក​ង​កម្លាំង​នគរបាលជាតិ​នោះឡើយ ត្រូវ​ដាក់ខ្លួនបន្ទន់​កាយបំរើប្រជាពលរដ្ឋ​ដោយ​ឥត​គឹ​តថ្លៃ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋាននគរបាលខេត្តបន្ទាយ​មានជ័យ​មានប្រសាសន៍បែប​នេះនៅព្រឹក ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២០ នៅសាលប្រជុំស្នងការនគរបាលខេត្តដោយមាន ការចូលរួម កងកម្លាំងនគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោបញ្ជាក់ថា ក្រោយពី​នគរបាល​ទាំងនេះ បានបញ្ចប់​វគ្គ​សិក្សា និង​មានឈ្មោះ​ក្នុង​ក្របខ័ណ្ឌ​ជា​កងកម្លាំង​នគរបាលជាតិ ចំនួន​៣​ជំនាន់​វគ្គ គឺជំនាន់​វគ្គឆ្នាំ​២០១៧ ឆ្នាំ២០១៨ និងឆ្នាំ២០១៩ សរុប​ចំនួន​ជាង​២៥០​នាក់ មកពី​តាម​បណ្តា​ការិយាល័យ​ជំនាញ អធិការដ្ឋាន​នគរបាល​គ្រប់​ស្រុក ក្រុង និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤។

ជាងនេះទៅទៀតលោកឧត្តមសេនីយ៍ទោកូស​បញ្ជាក់ដែរថា​ ប្អូនៗ ក្មួយៗ គឺជា​ទំពាំង​ស្នង​ប្ញ​ស្សី ក្នុង​ជួរ​កងកម្លាំង​នគរបាលជាតិ ​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដូច្នេះប្អូន​ត្រូវតែ​យកចិត្តទុក​ដាក់​ក្នុងការ​បំរើប្រជាជន ការពារ​បូរណភាព​ទឹកដី ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន។​

​លោកបានបញ្ជាក់ឲ្យដឹងទៀតថា ធ្វើជានគរបាលហើយកុំបំរើឲ្យគ្រួសានិយម បក្សពួកនិយម​ត្រូវបំ​ពេញតួនាទីតាមវិជ្ជាជីវៈរបស់ខ្លួន ដើម្បី​បំរើ​ជាតិ​និង​ប្រជាពលរដ្ឋ បំរើ​ផលប្រយោជន៍​រួម ផលប្រ​យោជន៍​ជាតិ​និង​ប្រជាពលរដ្ឋ។​លោក​ស្នងការបានផ្តាំផ្ញើរដល់ប្អូនៗទាំងអស់ ត្រូវខិតខំ​សិក្សា​រៀន​សូត្រ ស្វែងយល់​ពី​ច្បាប់​និង​ជំនាញ​ផ្សេងៗ ដើម្បី​ជា​គ្រឹៈ ក្នុងការ​អនុវត្តន៍​ការងារ​ស្នូល​របស់ខ្លួន​ឲ្យ​ទទួលបាន​ជោគជ័យ ពិសេស​គឺ​ត្រូវគោរព​នូវ​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ មាន​ក្រមសីលធម៌ វិជ្ជាជីវៈ​និង​សេចក្តីថ្លៃថ្នូរ ជា​កងកម្លាំង​នគរបាលជាតិ បំរើ​ប្រជាពលរដ្ឋ និង​ប្រជា​ទេស​ជាតិ គោរ​នូវ​រាល់​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​អង្គភាព ដែល​បាន​ប្រគល់ជូន​និង​រាយការណ៍​មកវិញ​នូវ​កិច្ចការ​ទាំង​ឡាយណា​ដែល​អនុវត្តបាន​ជូន​ថ្នាក់លើ​វិញ​នេះ​គឺជា​ក្រិ​ត្យ​ការងារ​របស់​កងកម្លាំង​ប្រដាប់អាវុធ​។​

មិនត្រូវ​នៅ​ពីក្រោយ​ខ្នង​ជនល្មើស និង​ប្រើប្រាស់​គ្រឿងញៀន​ជាដាច់ខាត ដែល​នាំ​ឲ្យ​ខូច​អ​នា​គត ​និង​សេចក្តី​ថ្ងៃ​ថ្នូរ​របស់ខ្លួន​ក៏ដូចជា​កងកម្លាំង​នគរបាលជាតិ​។​ត្រូវ​ត្រៀម​ខ្លួ​នជានិច្ច ដើម្បី​ជួយ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ​ផងដែរ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3526 នាក់
ម្សិលមិញ :
2688 នាក់
សប្តាហ៍នេះ :
25274 នាក់
ខែនេះ :
71257 នាក់
3 ខែនេះ :
213176 នាក់
សរុប :
558526 នាក់