ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
អគ្គីភ័យលេបត្របាក់ផ្ទះមួយខ្នង ! ( មានវីឌីអូ )
So,16 Februar 2020 (Time 08:45 )
ដោយ ៖ BMC (ចំនួនអ្នកអាន: 140នាក់)


បន្ទាយមានជ័យ :

ថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភ: ឆ្នាំ២០២០

វេលាម៉ោង ១២:១០ នាទីថ្ងៃត្រង់

ផ្ទះឈើប្រក់ស័ង្កសីប្រជាពលរដ្ឋ មួយខ្នងត្រូវភ្លើងឆេះវាលស្រែ ឆេះរាលដាលដល់ អស់មួយចំហៀងទំហំ៣ម×៦.៥ម និងសំលៀកបំពាក់ ចាន ឆ្នាំង មុង ភួយ ម៉ាស៊ីនគៀបទឹកអំពៅមួយគ្រឿង និងស្បែកជើងជជុះស្បែក ជាច្រើនការុង សរុបទំហំទឹកប្រាក់មួយលានរៀលខណ:ម្ចាស់ផ្ទះមិននៅ ។

ស្ថិតនៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ម្ចាស់ផ្ទះលោកពូ គុជ សារឿន អាយុ ៦២ ឆ្នាំ ប្រកបមុខរបរដឹកទឹកស្រះលក់ (ដឹកតាមគោយន្តកែច្នៃ បានមួយថ្ងៃរស់មួយថ្ងៃ) និងប្រពន្ធអាយុ៤១ឆ្នាំ កូនប្រុសពីរនាក់ក្នុងបន្ទុកគ្រួសារ ។

លោកបានថ្លែងអំណរអរគុណដល់ញាតិមិត្តជិត
ខាង និងអង្គភាពទាហ៊ាន ប៉ូលីសការពារព្រំដែនគោក ៨០៧ ជួយពន្លត់ យ៉ាងស្រស្រាក់ស្រស្រាំ ។

តាមរយ: គេហទំព័រ BMC post និងអង្គភាពសារព័ត៌គេហទំព័រ សម្លេងជាយដែន លោកពូបានសូមអំពាវនាវរកសប្បុសជន និងអាជ្ញាធរដែនដី ជួយដល់ពួកគាត់ផង ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
720 នាក់
ម្សិលមិញ :
523 នាក់
សប្តាហ៍នេះ :
6609 នាក់
ខែនេះ :
38299 នាក់
3 ខែនេះ :
100078 នាក់
សរុប :
226978 នាក់