ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
ខ្លោងទ្វារវត្ត រលំសង្កត់គោយន្ត បណ្តលឲ្យស្លាប់មនុស្ស !
Sa,29 Februar 2020 (Time 09:49 )
ដោយ ៖ ទទក សៀមរាប (ចំនួនអ្នកអាន: 96នាក់)


សៀបរាប :
សមត្ថកិច្ចនគរបាលស្រុកពួក បានឲ្យដឹងថា នៅវេលាម៉ោង១៤ និង៤០នាទី ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២០ មានករណីដួលខ្លោងទ្វារវត្តសង្កត់ចំលើគោយន្ដដឹកដី បណ្ដាលឲ្យមនុស្ស២នាក់ដែលជាអ្នកបើកបរបានស្លាប់ ។

ហេតុការនេះកើតហេតុនៅចំណុចវត្តព្រៃជ្រូកក្នុងភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។ ជនរងគ្រោះទាំងពីរនាក់ ទី១.ឈ្មោះ តាល់ កាឡី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរដឹកដី ,ទី២.ឈ្មោះ សុខ ផេង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា ។

បើតាមសមត្ថកិច្ច បានបញ្ជាក់ថា មុនពេលកើតហេតុគេឃើញគោយន្ដខាងលើដឹកដីទៅចាក់ក្នុងវត្តព្រៃជ្រូក លុះត្រលប់ចេញពីចាក់ដីវិញដោយឈ្មោះ សុខ ផេង ភេទប្រុស ជាអ្នកជិះជាមួយដោយចង់រៀនបើកបរ ក៍បានសុំបើកជំនួសឈ្មោះ តាល់កាឡី ភេទប្រុស ជាម្ចាស់គោយន្ដ លុះដល់កន្លែងកើតហេតុខាងលើ បានបើកបរក្នុងល្បឿនលឿនហើយពុំបានទំលាក់បែនចុះក្រោមទើបបណ្ដាលឲ្យទាក់ខ្លោងទ្វារ រលំសង្កត់ពីលើជនរងគ្រោះទាំងពីរស្លាប់នៅនឹងកន្លែងតែម្ដង ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យ នឹងបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1380 នាក់
ម្សិលមិញ :
523 នាក់
សប្តាហ៍នេះ :
7929 នាក់
ខែនេះ :
39619 នាក់
3 ខែនេះ :
101398 នាក់
សរុប :
228298 នាក់