ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
ភូមា បង្ក្រាបរោងចក្រផលិតថ្នាំញៀនធំៗ ៣ កន្លែង នៅក្នុងតំបន់ « ត្រីកោណមាស »
Mi,11 März 2020 (Time 10:43 )
ដោយ ៖ BMC (ចំនួនអ្នកអាន: 121នាក់)


ប្រទេសថៃ : ថ្នាំញៀនជាច្រើនប្រភេទ បើប្រៀបធៀបជាទឹកប្រាក់ សរុបប្រមាណជាង ៩៧ លានដុល្លារ
សហរដ្ឋអាមេរិក ត្រូវបានរឹបអូស បន្ទាប់ពីមេដឹកនាំយោធាប្រទេសភូមា បានចេញប្រតិបត្តិការ ជាទ្រង់ទ្រាយ
ធំ បង្ក្រាបទៅលើទីតាំងផលិតថ្នាំញៀនជាច្រើនកន្លែង នៅក្នុងតំបន់ « ត្រីកោណមាស » ។

យោងតាមប្រភពព័ត៌មានAFP ដែលយើងទទួលបានគឺ នៅថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០២០ កម្លាំងយោធារបស់ប្រទេស ភូមា ដឹកនាំដោយលោក ទុន ទុន យី មេដឹកនាំយោធា បានចេញប្រតិបត្តិការជាលក្ខណៈទ្រង់ទ្រាយធំមួយ ទៅលើចំណុច រ៉ាតឆាន « ត្រីកោណមាស » ដែលស្ថិតនៅភាគខាងកើតនៃប្រទេសភូមា ជាប់ភាគ
ខាងជើង នៃប្រទេសថៃ ។

នៅក្នុងតំបន់ខាងលើនេះ ក្រុមទាហានភូមា បានបុកទម្លាយទៅលើរោងចក្រផលិតថ្នាំញៀនធំៗ ចំនួន ៣ ទីតាំង
ព្រមទាំងបានរឹបអូសថ្នាំញៀនជាច្រើនប្រភេទ ក្នុងនោះរួមមាន ៖ ហេរ៉ូអុីន យ៉ាម៉ា និង ម៉ាទឹកកក សរុបមានចំនួន ជាង ៤៣ លាន គ្រាប់ បើប្រៀបធៀបជាទឹកប្រាក់ សរុបជាង ៩៧ លាន ដុល្លារ ឬ ស្មើនិង ៣ ០០០ លានបាត ។

លោក ទុន ទុន យី បានលើកឡើងថា ការបង្ក្រាបទៅលើទីតាំងផលិតថ្នាំញៀន នាពេលនេះ គឺមានលក្ខណៈ
ធំបំផុត នៅក្នុងឆ្នាំនេះ ដោយក្រុមយោធា ចុះកាត់ព្រៃ ភ្នំ ដ៏សែនជ្រៅ ដែលក្រុមប៉ូលិស មិនអាចទៅដល់ ។
ហើយសម្រាប់ថ្នាំញៀនប្រភេទយ៉ាម៉ា គឺមានអ្នកប្រើប្រាស់ច្រើននៅក្នុងតំបន់ អាសុីភាគខាងកើត ឈៀងខាងត្បូង ដោយមានតម្លៃ គុណនឹង៣ ខណៈដែលគេនាំឆ្លងព្រំដែន ចូលទៅដល់ប្រទេសថៃ និង ប្រទេសម៉ាឡេសុី ។

ចំណែកថ្នាំញៀនប្រភេទម៉ាទឹកកក ប្រសិនបើក្រុមជនទុច្ចរិត នាំចូលទៅដល់ប្រទេស អូស្ត្រាលី គឺក្នុង ១ Kg
អាចមានតម្លៃ រហូតដល់ ១៥០ ០០០ ដុល្លារ អាមេរិក ស្មើនឹង ៤,៧ លានបាត ។ បច្ចុប្បន្នថ្នាំញៀនទាំងនេះត្រូវបានគេដឹកយកទៅតម្រៀបនៅលើទីលានបាល់ទាត់ ១ កន្លែង នៅក្នុងប្រទេស ភូមា ដើម្បីអនុវត្តតាមផ្លូវច្បាប់៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1431 នាក់
ម្សិលមិញ :
523 នាក់
សប្តាហ៍នេះ :
8031 នាក់
ខែនេះ :
39721 នាក់
3 ខែនេះ :
101500 នាក់
សរុប :
228400 នាក់