ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
កម្ម​វិធី​ : ផ្សព្វ​ផ្សាយ​ និង​ ដាំដើមឈើ​ អនុស្សាវរីយ៏ និង​ អបអរ​សាទរ​ ពិធី​បុណ្យ​ទន្លេ​លើក​ទី​ 6​ ក្រោមប្រធានបទ​ ( ទន្លេ​នៃសន្តិភាព​ ទន្លេ​នៃ​ វិបុលភាព​ )
Do,12 März 2020 (Time 11:49 )
ដោយ ៖ BMC មាស ចិន្តា (ចំនួនអ្នកអាន: 212នាក់)


​បាត់ដំបង :
ព្រហស្បតិ៍​ 4រោច ខែ​ ផល្គុន​ ឆ្នាំ​ កុរ​ ឯកស័ក​ ព.ស​ ២៥៦៣ ត្រូវ​នឹងថ្ងៃទី​ 12 ខែ​ មីនា​ ឆ្នាំ​2020​

នៅ​បរិវេណ​ សួនច្បារ​សម្តេច​ក្រឡាហោម​ ស​ ខេង​ បាត់ដំបង​ មានប្រារព្ធកម្ម​វិធី​ : ផ្សព្វ​ផ្សាយ​ និង​ដាំដើមឈើ​អនុស្សាវរីយ៏ និង​អបអរ​សាទរ​ ពិធី​បុណ្យ​ទន្លេ​លើក​ទី​ 6​ ក្រោមប្រធានបទ​ ( ទន្លេ​នៃសន្តិភាព​ ទន្លេ​នៃ​វិបុលភាព​ )

ចូល​រួម​ជា​អធិបតី​ភាព​ ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ ងួន​ រតនៈ​ អភិបាល​ នៃ​អភិបាល​ ខេត្ត​បាត់ដំបង​ និង​ ឯកឧត្តម​ អ៑ុច​ សុខុន​ ស្នងការ​នគរបាល​ ខេត្ត​បាត់ដំបង​ ព្រមទាំង​ លោកជំទាវ​ ញឹក​សា​ គន្ធ័​អភិបាល​រង​ខេត្ត​បាត់ដំបង​ ព្រមទាំង​ ប្រធាន​រដ្ឋ​បាល​ព្រៃ​ឈើ​ លោក​ ពិត​ វិ​រ: និង​ មន្ទីរ​ជុំវិញ​ខេត្ត​ ។

បានចូល​រួមចំណែក​ដាំដើមឈើ​និង​រៀបចំ​ បុណ្យ​ទន្លេ​ នៅ​ក្នុង​ខេត្ត​បាត់ដំបង​ និង​ ចាប់​ នៅថ្ងៃ​ទី​13.14.15 ខាងមុខនេះ​ ការ​ដាំ​ដើម​ឈើ​ 1​ដើម្បី​លើក​កម្ពស់ និងជួយការ​ពារ​ទឹកជំនន់​ ធ្វើ​ឲ្យ​ទឹក​ភ្លៀង​ធ្លាក់​យ៉ាង​ច្រើន​ ហើយ​ កែប្រែភាព​អាប់​អួ​ អោយក្លាយ ជា​ តំបន់​ ពណ៌​បៃតង​ និង​ ជួយ​ការពារ​ សុខភាព​ បានមួយចំនួន​ផង​ដែរ​ ។

ព្រៃឈើ​ គឺ​ជា​រុក្ខជាតិ​ ធម្មជាតិ​ ជួយ​ដល់មនុស្ស សត្វ កាត់បន្ថយ​នូវ​ កម្តៅ​ ស្រូបយកឧស្ម័នកាបូនិក បញ្ចេញមកវិញនូវឧកស៊ីសែន នៅជុំវិញខ្លួនយើង ។ យើងទាំងអស់គ្នា​នាំគ្នា​ការពារ​ ព្រៃ​ឈើ​ អោយបានទាំងអស់គ្នា ! ( ព្រៃឈើ​ជារុក្ខជាតិជួយដល់មនុស្ស និង​សត្វគ្រប់​ប្រភេទ​ ជាពិសេសផលិតអាហារ ឱសថ និងសម្ភារ: ) ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3394 នាក់
ម្សិលមិញ :
2688 នាក់
សប្តាហ៍នេះ :
25142 នាក់
ខែនេះ :
71125 នាក់
3 ខែនេះ :
213044 នាក់
សរុប :
558394 នាក់