ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
ជនសង្ស័យចាប់នារីវ័យក្រមុំម្នាក់ រុញចូលក្នុងឡាន បើកចេញបាត់ស្រមោលមកទល់ថ្ងៃនេះ ! !
Mo,16 März 2020 (Time 09:48 )
ដោយ ៖ BMC លោក ឡោ លី (ចំនួនអ្នកអាន: 200នាក់)


បន្ទាយមានជ័យ :
ថ្ងៃសុក្រ ៥ រោច ខែផល្គុន ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី 13 មីនា ឆ្នាំ2020 វេលាម៉ោង 05 និង 45 នាទី

មានករណីគួរឱ្យភ្ញាក់ផ្អើលមួយ ស្ថិតនៅចំណុច ខាងត្បូងវត្តព្រៃចាន់ 300 ម៉ែត្រ ជាប់ផ្លូវលេខ 58 ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានបុរស ចាប់ស្រ្តីវ័យក្រមុំម្នាក់ អាយុ 23 ឆ្នាំ ចូលឡាន ចេញដំណើរបាត់ស្រមោលឈឹង មកទល់ពេលនេះ ពុំទទួលបានដំណឹងអ្វីនៅឡើយ ។

ប្រភពពីសាច់ញាតិត្រូវជាម្តាយមីងរបស់នាង បានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា ក្មួយរបស់គាត់កំព្រាឪពុក និងម្តាយរយ:ពេលថ្មីៗនេះដែរទេ ហើយនាងក៏បានភ្ជាប់ពាក្យ ត្រៀមនឹងរៀបការប៉ុន្មានខែខាងមុខនេះផងដែរ ។ នាងឈ្មោះ អឿន ស្រីនិច ជាសមាជិកក្រុមប្រឹក្សាឃុំ និងជាអ្នកលក់ផលិតផលថែរក្សាសម្ផស្ស តាមអនឡាញ ឈ្មោះក្នុងអាខោន ហ្វេសប៊ុក ( អឿន ស្រីនិច ) ទូរស័ព្ទលេខ : 088 91 47 061 នាងរស់នៅភូមិកើតហេតុខាងលើ ។

មុនពេលកើតហេតុ នៅថ្ងៃទី13 មិនា 2020 វេលាម៉ោងប្រមាណជា 4:00 នាទីល្ងាច នាងបានចេញម៉ូតូ និងឌុបក្មេងស្រី ជិតខាងម្នាក់អាយុ 10 ឆ្នាំ ចេញពីភូមិ ទៅទីប្រជុំជនអូរបីជាន់ នាងបានប្រាប់ម្តាយមីងថា យកអីវ៉ាន់ឲ្យគេ និងទៅយកលុយពីគេផង ! មីងក៏នៅជួយលក់អីវ៉ាន់ចាប់ហួយជំនួសផងដែរ ( អឺ ! ឆាប់មកវិញ ) ។

ក្រោយមកម្តាយមីងចាំមើលផ្លូវ ចាំបាត់ចាំបាត់ មិនឃើញមកដល់ផ្ទះ ម៉ោង 06:00 នាទីព្រលប់ទៅហើយ ព្រោះមានកូនសិស្សមកចាំរៀនគួ ផង ! ប្រហែលជា 10 នាទីក្រោយមកទៀត មានក្មេងប្រុសម្នាក់មកសួរមីង ! មីង ! មានដឹងរឿងអីអត់ ! មីងថា : រឿងអី ! គេចាប់បងនិច ដាក់ឡានទៅបាត់ហើយ ! ............ សូមជម្រាបផងដែរថា ខណ:នាងត្រឡប់មកជិតដល់ផ្ទះហើយ ! នៅមិនបានប្រមាណ 700 ម៉ែត្រផងដល់ផ្ទះ ។ មានន័យថា ដល់ផ្លូវចុះចូលភូមិខ្លះហើយ ។

ក្រោយពីកើតហេតុ ក្មេងស្រី អាយុ 10 ឆ្នាំ ដែលទៅមកជាមួយ រួមនិងម៉ូតូមិនបាត់ទៅណានោះទេ គឺនៅនឹងកន្លែងកើតហេតុ ។

តាមប្រភពដដែលបានឲ្យដឹងថា ក្មេងស្រីដែលទៅជាមួយនោះ បាននិយាយប្រាប់ថា ឡានពណ៌ខ្មៅ ប្រភេទ កាម៉ារី ក្នុងខណ:ពេលនោះ បុរស ដែលចាប់បង្ខំឲ្យចូលឡាន បានបន្លឺពាក្យថា " អូន ឯង ធ្វើបាបចិត្តបងណាស់ ! " រួចបិទទ្វារចេញឡានទៅបាត់ ។

តាមប្រភពអ្នកភូមិបានឲ្យដឹងថា : រឿងនេះផ្តោតទៅលើស្នេហា ឬសង្សារនាងកន្លងមកច្រើនជាង ។ ប៉ុន្តែទោះជាយ៉ាងណា សាច់ញាតិ និងម្តាយមីង សង្ឃឹមលើលោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ បើបានឃើញនាងនៅកន្លែងណាសូមផ្តល់ដំណឹងតាមលេខ 097 39 54 356 ដោយក្តីសន្តោស ! ជាពិសេសអាជ្ញាធរមានសមត្ថកិច្ចនឹងជួយស្វែងរក ដើម្បីទទួលបានដំណឹងឆាប់ៗនេះ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
756 នាក់
ម្សិលមិញ :
523 នាក់
សប្តាហ៍នេះ :
6681 នាក់
ខែនេះ :
38371 នាក់
3 ខែនេះ :
100150 នាក់
សរុប :
227050 នាក់