ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋប្រឆាំងព័ត៌មានក្លែងក្លាយករណី COVID-19
Mo,02 März 2020 (Time 03:46 )
ដោយ ៖ BMC (ចំនួនអ្នកអាន: 344នាក់)


ភ្នំពេញ :

ថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី 02 ខែមីនា ឆ្នាំ 2020

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យធ្វើជាសកម្មជនប្រឆាំងនឹងព័ត៌មានក្លែងក្លាយមួយចំនួន ដែលបង្ហោះសារមិនពិតពាក់ព័ន្ធករណីថា មានមនុស្សស្លាប់ដោយសារជំងឺរលាកសួត ដែលបង្កឡើងដោយមេរោគ COVID-19 នៅក្នុងប្រទេសកម្ពុជា។

ការអំពាវនាវរបស់ប្រមុខដឹកនាំរាជរដ្ឋាភិ បាលកម្ពុជា បានធ្វើឡើងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសដែលសម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ១,៥៨៩នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលដែលមេរោគ COVID-19 ផ្ទុះឡើងដំបូងនោះ មានការបំផុសបំផុលខ្លាំង ដែលធ្វើឲ្យម៉ាសឡើងថ្លៃ ប៉ុន្តែក្រោយមកការបំផុសបំផុលនោះ បានបាត់បង់ទៅវិញច្រើនហើយ។ អញ្ចឹងប្រជាពលរដ្ឋម្នាក់ៗមុននឹងជឿអ្វីមួយ ត្រូវដឹងខ្លួនឯងថាខ្លួនឈឺពិតមែនឬអត់ ហើយបើម្នាក់ៗអត់មានឈឺអីទេ និងនៅតែបន្តអនាម័យ វាគឺជារឿងល្អ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងយកម្នាក់ៗធ្វើជាគោលដៅនៃការជម្នះ នៃព័ត៌មានក្លែងក្លាយ បើទុកឲ្យតែក្រសួងសុខាភិបាល ទុកឲ្យតែអ្នកនាំពាក្យរាជរដ្ឋាភិបាល ទុកឲ្យនាយករដ្ឋមន្ត្រីនិយាយវាអត់គ្រប់គ្រាន់ទេ។ ម្នាក់ៗត្រូវធ្វើជាសកម្មជនប្រឆាំងនឹងព័ត៌មានក្លែងក្លាយ»។

បើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋគ្រប់រូប អាចធ្វើជាសកម្មជនប្រឆាំងនឹងព័ត៌មានក្លែងក្លាយ តាមរយៈការបង្ហោះសារលើបណ្តាញសង្គម Facebook តបនឹងរឿងមិនពិតទាំងនោះ។ សម្តេចតេជោ បានចាត់ទុកថា ក្រុមមនុស្សបំពុលព័ត៌មានរឿង COVID-19 ជាពួកភេរវកម្ម។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ចំនួនអ្នកស្លាប់លើពិភពលោកដោយសារមេរោគ COVID-19 បានកើនឡើងជាង៣,០០០នាក់ហើយ។ ជាមួយគ្នានេះ មានប្រទេសជាច្រើននៅទូទាំងពិភពលោក បានរាយការណ៍បន្តបន្ទាប់គ្នា ពីការរកឃើញករណីឆ្លងដំបូង ឬករណីឆ្លងថ្មីបន្ថែមទៀតរៀងៗខ្លួន។

ជាការកត់សម្គាល់ ជំងឺរលាកសួតប្រភេទថ្មី ឬហៅថា COVID-19 បានចម្លងទៅមនុស្សជាង ៨៨,០០០នាក់ ហើយបានរីករាលដាលដល់ប្រទេសជាង៦០ ប្រទេសនៅទូទាំងសកលលោក បន្ទាប់ពីជំងឺនេះបានផ្ទុះចេញជាលើកដំបូង នៅប្រទេសចិន កាលពីចុងឆ្នាំ២០១៩។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3358 នាក់
ម្សិលមិញ :
2688 នាក់
សប្តាហ៍នេះ :
25106 នាក់
ខែនេះ :
71089 នាក់
3 ខែនេះ :
213008 នាក់
សរុប :
558358 នាក់