ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ៣៩៧ គ្រួសារ បានទទួល អំណោយ ដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងសប្បុរជន តាមរយៈ លោក គាត ហ៊ុល គណៈអភិបាលក្រុងប៉ោយប៉ែត !!!
Fr,10 April 2020 (Time 11:52 )
ដោយ ៖ លោកស្រី សេង វិដោរ (ចំនួនអ្នកអាន: 157នាក់)


ក្រុងប៉ោយប៉ែត ៖

ក្នុងកាលៈទេសៈដ៏លំបាកនៃការរាតត្បាតរបស់វីរុសកូវីដ-១៩ (COVID-19) នេះ ធ្វើឱ្យបងប្អូន មិនអាចចេញ ទៅធ្វើការកស៊ី ទទួលទាន ដោយសេរីបាន តែទោះជា យ៉ាងណាក្ដី អាជ្ញាធរពួកយើង មិនប្រងើយ កន្តើយនោះទេ ក្នុងនាមជាប្រជាជនខ្មែរ ហើយជាថ្នាក់ដឹកនាំ ផងនោះ ។

ដោយមានការចង្អុលបង្ហាញថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងណែនាំរបស់ ឯកឧត្តម ឡាយ គឹមលី នាយកខុទ្ទកាល័យឯកឧត្តម ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន និងក្រោមការដឹកនាំ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរគ្រប់បណ្ដា ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្ត ត្រូវយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ខណៈ ប្រទេសកម្ពុជា និងសកលលោកកំពុងជួបការលំបាក នៃការរាតត្បាតរបស់វីរុសកូវីដ-១៩ (COVID-19) បណ្ដាលឱ្យបងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាតខ្លាំង ។

នៅរសៀលថ្ងៃព្រហស្បតិ៍ ២ រោច ខែចេត្រ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត អមដំណើរដោយ អមដំណើរដោយ :
លោក លោកស្រីអភិបាលរងក្រុងប៉ោយប៉ែត
មន្ត្រីរដ្ឋបាលក្រុងជាច្រើននាក់
មន្ត្រីក្រសួងសុខាភិបាលខេត្ត
លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត
លោក ស្រិល អិន ចៅសង្កាត់ផ្សារកណ្ដាល
លោក វ៉ា ជឹម ណារ៉េត ចៅសង្កាត់រង
លោក លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្ដាល
លោកលោកស្រីមេភូមិអនុភូមិជំនួយការភូមិ ក្នុងសង្កាត់ទាំង២ បានអញ្ជើញក្នុងពិធីជួបសំណេះសំណាល សួរ សុខទុក្ខ និង នាំយក អំណោយ ដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមឧបត្ថម្ភ ពីសប្បុរសជន ចែកជូន ដល់ដៃ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតខ្លាំង និងជាជនងាយរងគ្រោះ នៅតាមមូលដ្ឋានក្រុងប៉ោយប៉ែតមួយចំនួន ក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្ដាល ក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតដោយវីរុសកូវីដ-១៩ (COVID-19) នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នាពេលនេះ ។

នៅក្នុងឱកាសនោះដែល លោក អភិបាលក្រុង ក៏បានមានមតិជួបសំណេះសំណាល ផ្ដាំផ្ញើរ ដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណា ត្រូវមានអនាម័យ គ្រប់ពេលវេលា ជាពិសេសការលាងដៃ ចូលរួមទប់ស្កាត់ និងជំងឺឆ្លងកូវីដ១៩ទាំងអស់គ្នា ហើយសម្រាប់អំណោយខាងលើនេះ ទោះតិចតួចក្ដី ប៉ុន្តែជាការចែករំលែក នូវទឹកចិត្ត របស់ថ្នាក់ដឹកនាំ តាមរយៈអាជ្ញាធរក្រុងប៉ោយប៉ែត នៅក្នុងគ្រាលំបាក ដែលនៅក្នុងប្រទេសកម្ពុជាយើង និងបណ្ដាប្រទេសផ្សេងៗ ។

សូមជម្រាបថា ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតខ្លាំង មកទទួល ការឧបត្ថម្ភ ទាំងពីរសង្កាត់ នៅថ្ងៃនេះ មានចំនួន សរុប ៣៩៧ គ្រួសារ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1768 នាក់
ម្សិលមិញ :
1251 នាក់
សប្តាហ៍នេះ :
14834 នាក់
ខែនេះ :
54728 នាក់
3 ខែនេះ :
141673 នាក់
សរុប :
327828 នាក់