ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូន បងប្អូនប្រជាពលរដ្ឋ ជួបការលំបាក ចំនួន ៣៤៤ គ្រួសារ នៅសាលាសង្កាត់ប៉ោយប៉ែត ! (មានវីឌីអូឃ្លីប))
Sa,11 April 2020 (Time 07:52 )
ដោយ ៖ BMC (ចំនួនអ្នកអាន: 150នាក់)


ក្រុងប៉ោយប៉ែត :

នៅរសៀលថ្ងៃ សៅរ៍ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែមេសាឆ្នាំ ២០២០

នៅសាលាសង្កាត់ប៉ោយប៉ែត មានការជួបជុំ សំណេះសំណាល ក្រោមអធិបតីភាព របស់លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត ។
មានការចូលរួមពី :
លោកភោន លន ចៅសង្កាត់ប៉ោយប៉ែត និងក្រុមប្រឹក្សាសង្កាត់ សប្បុរសជន លោកមេភូមិ បងប្អូនប្រជាពលរដ្ឋ ព្រមទាំងប្រជាការពារភូមិ។

ដោយគោរពប្រតិបត្តិតាមការណែនាំ ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេច អគ្គមហា សេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អោយមន្ត្រីមូលដ្ឋាន គិតគូរពី សុខមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ។

ថ្ងៃនេះដែរ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ អោយចូលរួមនាំគ្នា គោរពតាមបទដ្ឋាន អនាម័យ និងការការពារ ទប់ស្កាត់ នៃ មេរោគកូវីដ១៩ ទាំងអស់គ្នា តាមការណែនាំ របស់ ក្រសួងសុខាភិបាល ដែលមានភ្ញាក់ងារ សុខាភិបាល នៅក្នុងមូលដ្ឋាន ហើយជួយផ្ដល់ព័ត៌មាន អំពីបងប្អូនដែលមានផ្ទុកមេរោគកូវីដ១៩ មកកាន់អាជ្ញាធរយើងអោយបានទាន់ពេលវេលា ដើម្បីជៀសវាង មេរោគកូវីដ១៩ អាចរាតត្បាតចម្លងនៅក្នុងសហគមន៍បាន។

នៅក្នុងពិធីនោះ លោកអភិបាលក្រុងប៉ោយប៉ែត និងលោកចៅសង្កាត់ប៉ោយប៉ែតបាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋដែលខ្វះខាតនារដូវកាលខូវិត១៩ (Covid 19)

មាន ប្រជាពលរដ្ឋមកពីភូមិទួលប្រាសាទ ចំនួន១១០នាក់ ភូមិទំនប់ក៥ ចំនួន១៣២នាក់ និងប្រជាការពារទាំងពីរភូមិមាន១០២ នាក់ សរុបរួមមានចំនួន៣៤៤ នាក់ : នៅក្នុងនោះ ក្នុងមួយគ្រួសារទទួលបានគ្រឿងបរិភោគរួមមានៈ
១-អង្ករ១០គីឡូ
២-ត្រីខ៤កំប៉ុង
៣-មី៥កញ្ចប់
៤-ទឹកត្រី១ដប
៥-ទឹកស៊ីអ៊ីវ១ដប
៦-ទឹកសុទ្ធ១ដប ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1672 នាក់
ម្សិលមិញ :
1251 នាក់
សប្តាហ៍នេះ :
14738 នាក់
ខែនេះ :
54632 នាក់
3 ខែនេះ :
141577 នាក់
សរុប :
327732 នាក់