ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
ក្រុមអ្នកលាងសំអាត និងបាញ់ថ្នាំសំលាប់មេរោគ Covid ១៩ !
Sa,11 April 2020 (Time 09:34 )
ដោយ ៖ BMC មាស ចិន្តា (ចំនួនអ្នកអាន: 182នាក់)


បាត់ដំបង :
នៅរសៀលថ្ងៃ ទី ១១ ខែមេសា ឆ្នាំ ២០២០
ក្រុមអ្នកលាងសំអាត និងបាញ់ថ្នាំសំលាប់មេរោគ Covid ១៩ នៅផ្សារណាត់ និង រួមគ្នាទប់ស្កាត់ជម្ងឺ កូវីដ-១៩ តាមការណែនាំរបស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង ។

មានកងកម្លាំង ប្រដាប់វុធគ្រប់ប្រភេទ និងមន្ទីរពាក់ព័ន្ធ បាននាំគ្នាចូលរួម សំអាត អនាម័យ និងការពារ នូវមេរោគ Covid ១៩ រឺ Corona virus ដែលក្រសួងសុខភិបាលបានណែនាំ ពីការចម្លងពីមនុស្សម្នាក់ទៅម្នាក់ដោយខ្វះការប្រុងប្រយ័ត្ន ហើយ មើលស្រាលវា ក៏ប៉ុន្តែ ការមើលស្រាល ជម្ងឺ Covid ១៩ គឺ នាំមកនូវ វិបត្តិសោកសៅហ្មងពី Corona virus រឺ Covid ១៩ ។
ឧទាហរណ៍ : នៅតាមបណ្ដាប្រទេសធំៗ មួយចំនួន ដោយសារខ្វះការប្រុងប្រយ័ត្ន បានជាប្រជនស្លាប់ជាច្រើនម៉ឺននាក់ ដោយគ្មានការប្រុងប្រយ័ត្ន ហើយមានការស្តាយក្រោយ ទាល់តែ ឃើញក្តាមឈូសទើបស្រក់ទឹកភ្នែក ។

ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មិនបណ្តោយឲ្យជម្ងឺកាចសាហាវមួយនេះឆ្លងមកប្រជាពលរដ្ឋខ្លួនឡើយ ។

សម្តេច បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចេះការពារ និង អនាម័យ ហើយលាងដៃ នឹងសាប៊ូ រឺ អាកុល វាឆ្លងតាមតំណក់ទឹកតូចៗ តាមច្រមុះ និងមាត់ ដូច្នេះសូមបងប្អូនចេះថែរក្សាសុខភាពរបស់ខ្លួនជាចម្បង ។
ការពារប្រសើរជាងព្យាបាល ! ការពារខ្លួនឯងជាងព្យាបាលនាក់ ដ៏ទៃ ! សុខភាពល្អ កម្លាំងខ្លាំងខ្លា ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1756 នាក់
ម្សិលមិញ :
1251 នាក់
សប្តាហ៍នេះ :
14822 នាក់
ខែនេះ :
54716 នាក់
3 ខែនេះ :
141661 នាក់
សរុប :
327816 នាក់