ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
ស្លុតចិត្ត! អាមេរិក លេខ១, អ៊ីតាលី លេខ២, អេស្ប៉ាញ លេខ៣, បារាំង លេខ៤ ស្លាប់ដោយសារជំងឺ Covid-19 ច្រើនជាងគេបំផុត !
So,12 April 2020 (Time 05:58 )
ដោយ ៖ BMC (ចំនួនអ្នកអាន: 534នាក់)


April 12, 2020  Heng But

ពិភពលោកកំពុងជួបទុក្ខធំ ព្រោះមានអ្នកឆ្លង និងស្លាប់ដោយសារជំងឺ Covid-19 ច្រើនមហាសាល ហើយមកទល់ពេលនេះ មានអ្នកឆ្លងជំងឺ Covid-19 ចំនួន 1,780,315នាក់ ខណៈមានអ្នកស្លាប់ចំនួន 108,828 នាក់ និងគ្រូពេទ្យព្យាបាលជាចំនួន 404,031 នាក់ នៅជុំវិញពិភពលោក គិតត្រឹមថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២០នេះ នេះបើយោងតាមការចេញផ្សាយរបស់ worldometers នៅព្រឹកមិញនេះ។

ទិន្នន័យនៅថ្ងៃនេះ អាមេរិក ក្លាយជាប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេបំផុត ដោយមានអ្នកស្លាប់ចំនួន 20,577 នាក់ ហើយមានអ្នកឆ្លងចំនួន 532,879 នាក់ ខណៈអ៊ីតាលី ជាប់ចំណាត់ថ្នាក់លេខ២ នូវចំនួនអ្នកស្លាប់ចំនួន 19,468 នាក់ និងអ្នកឆ្លងចំនួន 152,271 នាក់។

ដោយឡែក អេស្ប៉ាញ ជាប់ចំណាត់ថ្នាក់លេខ ៣ ដោយមានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន 16,606 នាក់ ខណៈមានអ្នកឆ្លងចំនួន 163,027 នាក់ រីឯបារាំង ជាប់ចំណាត់ថ្នាក់លេខ៤ ដោយមានអ្នកស្លាប់ចំនួន 13,832 នាក់ និងមានអ្នកឆ្លងជំងឺចំនួន 129,654 នាក់៕

ដកស្រង់ដោយ៖ Cambo-peace

ប្រភព៖ worldometers

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1189 នាក់
ម្សិលមិញ :
1251 នាក់
សប្តាហ៍នេះ :
14255 នាក់
ខែនេះ :
54149 នាក់
3 ខែនេះ :
141094 នាក់
សរុប :
327249 នាក់