ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
ពលរដ្ឋរង់ចាំមើលកំលាំងជំនាញសមត្ថកិច្ចចាប់បានទេ ! ម្ចាស់រោងសិប្បកម្មកែឆ្នៃឈើខុសច្បាប់ នៅកោះញ៉ែកទាំងស្គាល់ម្ចាស់ច្បាស់ហើយនោះ !
So,10 Mai 2020 (Time 01:01 )
ដោយ ៖ BMC លោក ឡោ លី (ចំនួនអ្នកអាន: 135នាក់)


មណ្ឌលគិរី :

ល្បីថា កំពុងរត់ការជាមួយសមត្ថកិច្ចដោះ
ស្រាយ ក្រោយពីសមត្ថកិច្ចតាមចាប់ខ្លូន ។ កាលនៅថ្ងៃទី
៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៣ និង២០នាទី កម្លាំងការិយាល័នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការ ជាមួយកម្លាំងចំរុះស្រុកកោះញែក បានចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើដែលគ្មានច្បាប់អនុញ្ញាតចំនួន ០១កន្លែង នៅចំនុចជើងភ្នំក្រោល ស្ថិតនៅភូមិអូរយេស ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
បានដកហូតវត្ថុតាង ចំនួនពីរចំនុចរួមមាន: ចំនុចទី១(ជិតរោង) ឈើសន្លឹកចំនួន ២៨
សន្លឹក និង ១២ដុំ។
ចំនុចទី២(ក្នុងព្រៃ) ឈើសន្លឹកចំនួន ១២៥សន្លឹក និង៣១៨ដុំ ។

សរុបឈើចំរុះ(សុក្រំ,ផ្ចឹក,ឈ្លីក)ចំនួន ១៥៣សន្លឹក ,៣៣០ដុំ និងសំភារៈសម្រាប់កែច្នៃឈើមួយចំនួនក្នុងនោះផងដែរ ម្ចាស់សិប្បកម្មខាងលើត្រូវបានគេស្គាល់ឈ្មោះថា សា រិទ្ធ
ជាម្ចាស់ផ្ទះនឹងថៅកែសិប្បកម្មយូរឆ្នាំមកហើយ នៅទីតាំងខាង
លើនេះ ។ វត្ថុតាង បានដឹកជញ្ជូនយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្រពាំងត្រាច ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1165 នាក់
ម្សិលមិញ :
1251 នាក់
សប្តាហ៍នេះ :
14231 នាក់
ខែនេះ :
54125 នាក់
3 ខែនេះ :
141070 នាក់
សរុប :
327225 នាក់