ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
ថ្មីក្តៅៗ យោធាម្នាក់ បានបា.ញ់ប្រពន្ធ និងប្រពន្ធយោធាម្នាក់ទៀត រួចគេចខ្លួនដោយស្ពាយអាកាជាមួយគ្រាប់ ១២០គ្រាប់ សមត្ថកិច្ចកំពុងប្រមាញ់ចាប់ខ្លួនបន្ទាន់ !!!
Di,12 Mai 2020 (Time 05:56 )
ដោយ ៖ លោក សូ សារី ហៅ (កប) (ចំនួនអ្នកអាន: 77នាក់)


ឧត្តរមានជ័យ :

លោកឧត្តមសេនីយ៍ទោ សន ស៊ា មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៤ កងពលធំអន្តរាគមន៍លេខ២ ថ្លែងថា កាលពីវេលាម៉ោង១:៤០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ មានយោធាម្នាក់ឈ្មោះ សឿន កាន់ ភេទប្រុស អាយុ៥៥ឆ្នាំ ឋានៈ នាយចំណង់

អត្តលេខ០៧០៤៦២ អង្គភាពវរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤ បានប្រព្រឹត្តបទ ឧក្រិដ្ឋ ដោយ បាញ់ សម្លាប់ មនុស្សចំនួន២នាក់ ។

យោងតាមសេចក្តីជូនដំណឹង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ទោ សន ស៊ា មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៤ កងពលធំអន្តរាគមន៍លេខ២ ថ្លែងទៀតថា ឈ្មោះ សឿន កាន់ បានបាញ់ សម្លាប់ប្រពន្ធឈ្មោះ ង៉ែត រ៉េន អាយុ៥០ឆ្នាំ និង

ប្រពន្ធគ្រួសារកងទ័ពម្នាក់ទៀតឈ្មោះ ឡាច តាំងស្ម័គ្រ អាយុ៣០ឆ្នាំ ។

ក្រោយពីបានប្រព្រឹត្តបទល្មើស ជនល្មើសបានរត់គេចខ្លួនដោយបានលួចយក អាវុធ A K47 ចំនួន១ដើមលេខ ៥៧៧១៧៦ គ្រាប់ចំនួន១២០ គ្រា ប់ ។

លោកឧត្តមសេនីយ៍ទោ សន ស៊ា ស្នើសូមអោយ ប្រជាពលរដ្ឋណាបានឃើញ និងស្គាល់រាយការណ៍ឲ្យសមត្ថកិច្ចពាក់ព័ន្ធ មេត្តាឃាត់ខ្លួនជនល្មើស ជាបន្ទាន់ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1418 នាក់
ម្សិលមិញ :
1251 នាក់
សប្តាហ៍នេះ :
14484 នាក់
ខែនេះ :
54378 នាក់
3 ខែនេះ :
141323 នាក់
សរុប :
327478 នាក់