ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
អ្នក​បើកបរ​រត់គេច​ចូលព្រៃ​បាត់​ក្រោយយករថយន្តទំនើបលួចដឹកឈើប្រណិតត្រូវបាន សមសមត្ថកិច្ចតាមប្រម៉ាញ់បាន !!!
Di,12 Mai 2020 (Time 09:07 )
ដោយ ៖ BMC លោក ឡោ លី (ចំនួនអ្នកអាន: 95នាក់)


ខេត្តឧត្តរមានជ័យ ស្រុកអន្លង់វែង :

កម្លាំងសមត្ថកិច្ច​ចម្រុះក្នុងស្រុកអន្លង់វែង ចំនួន​០៣​នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ហើ​ន សំបោ​ន មេ​បញ្ជា​ការ​​រង​កង​រាជ​អាវុធហត្ថ​ស្រុក​អន្លង់វែង​សហការ​ជាមួយលោកវរសេនីយ៍ត្រី លាង ពៅ ប្រធាន​ទីស្នាក់ការ​ប៉ូលិស​ចារកម្ម ខេត្ត​
ឧត្តរមានជ័យ និង​លោក​វរសេនីយ៍ត្រី កេ​ត សុធា អធិការរង​នគរ​បាល​ស្រុក​អន្លង់វែង ដឹកនាំបញ្ជាដោយផ្ទាល់ពី លោកប៉េង ម៉េង​គ័ងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្ត​រមានជ័យ បានធ្វើការស្រាវជ្រាវឈានដល់ការចុះ​បង្ក្រាប ករណី ដឹកជញ្ជូន ផល​នុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត កាលពី​វេលា​ម៉ោង​១៣​:៣០នាទី ថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​ចំណុច ភូមិ​ត្រពាំង​តាវ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មានជ័យ​។​

តាមរបាយការណ៍សមត្ថកិច្ច​បាន​ឲ្យ​អ្នកព័ត៌មានយើងដឹង​ថា​ លទ្ធផល​ឃាត់​បាន​រថយន្ត​ម៉ាក​តូ​យូ​តា​វី​កូ​ពណ៌​ត្រេ​អ៊ីពាក់​ស្លាក លេខ​(​ខ​.​ម​០៧)២.៥០២២​ ចំនួន​០១​គ្រឿង និង​ឈើ​ប្រណីត (​ធ្នង់​តាប់​) ចំនួន​៣៨​ដុំ​ស្មើ​១,២៥​ម៉ែត្រគួប នៅកន្លែងបង្ក្រារថយន្តដឹកឈើប្រណិតខាងលើ ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា អ្នកបើកបរបានរត់គេចខ្លួនចូលព្រៃបាត់ស្រមោលទៅហើយ ។ បច្ចុប្បន្ន វត្ថុតាង​រថយន្ត​ដឹក​ឈើ ខាងលើ​បាន​យក​ទៅ​រក្សាទុក​នៅ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​អន្លង់វែង​ ដើម្បី​ធ្វើការ​ប្រគល់​ជូន ផ្នែករដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1346 នាក់
ម្សិលមិញ :
1251 នាក់
សប្តាហ៍នេះ :
14412 នាក់
ខែនេះ :
54306 នាក់
3 ខែនេះ :
141251 នាក់
សរុប :
327406 នាក់