ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្រ្តីនគរបាលជាតិ !
Mi,13 Mai 2020 (Time 01:21 )
ដោយ ៖ លោកស្រី ប៉ុក ស្រី (ចំនួនអ្នកអាន: 119នាក់)


បាត់ដំបង :

នាព្រឹកថ្ងៃ ពុធ ៧រោច ខែ ពិសាខ ឆ្នាំកជូតទោស័ព.ស
២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០២០ ។

ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង
ជាតំណាងខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត
នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិ
បតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមមាន:

ថ្នាក់វរសេនីយ៍ទោ ចំនួន ០៦នាក់ ស្រី ០២នាក់
ថ្នាក់វរសេនីយ៍ត្រី ចំនួន ១៨នាក់ ស្រី ០៣នាក់
ថ្នាក់អនុសេនីយ៍ឯក ចំនួន ៥៤នាក់ ស្រី ០៦នាក់
ថ្នាក់អនុសេនីយ៍ទោ ចំនួន ២៣នាក់ ស្រី ០៦នាក់
ថ្នាក់អនុសេនីយ៍ត្រី ចំនួន១៥នាក់ ស្រី ០៤នាក់
ថ្នាក់ព្រិន្ទបាលទោ ចំនួន០២នាក់ ។

កម្លាំងទាំងអស់ រក្សាគម្លាត និងពាក់ម៉ាស់គ្រប់ៗគ្នាដើម្បី
ចូលរួមការពារការឆ្លងរីករាលដាលនៃជំងឺ COVID 19 ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាទប់ស្កាត់ ក្នុងការបង្ការ និងការពារខ្លួនពីករណីឆ្លងជម្ងឺCovid-19 ដ៏កាចសាហាវនេះ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1370 នាក់
ម្សិលមិញ :
1251 នាក់
សប្តាហ៍នេះ :
14436 នាក់
ខែនេះ :
54330 នាក់
3 ខែនេះ :
141275 នាក់
សរុប :
327430 នាក់