ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
មិនត្រូវផាក រថយន្តកែច្នៃ ត្រាក់ទ័រ គោយន្តកែច្នៃ គោយន្តកន្ត្រៃ ជាដើម ! ! !
Do,14 Mai 2020 (Time 01:32 )
ដោយ ៖ BMC (ចំនួនអ្នកអាន: 223នាក់)


ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រជុំរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី តាមអនុក្រឹត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី១៧ខែមីនាឆ្នាំ២០២០...!!

បន្ទាយមានជ័យ :

ស្នងការប្រជុំស្តីពីការរឹតបន្តឹងអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុ ក្រឹត្យ លេខ៣៩អនក្រ.បក ចុះថ្ងៃទី១៧ខែមីនាឆ្នាំ២០២០ ផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំស្នងការខេត្តដោយមានការចូលរួម លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ វរសេនីយ៍ ,អនុសេនីយ៍ ,ជាស្នងការរង នាយការិយា​ល័យនគរបាលចរាចរណ៍ លោកអធិការ ,អធិការរង លោកនាយ នាយរងផ្នែក និងមន្ត្រីនគរបាលទទួលការងារ សណ្តាប់ធ្នាប់ចរាចរណ៍ ខេត្ត ស្រុក ក្រុង សរុបចំនួន១១៦ នាក់ ស្រី៣នាក់។

ក្នុងកិច្ចប្រជុំនោះលោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងទទួលការងារនគរបាលសណ្តា ប់ធ្នាប់សាធារណៈបានអានរាយការណ៍ពីលទ្ធ ផល រឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩អនក្រ.បក គឹតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២០ ទូទាំងខេត្ត បានធ្វើការផាកពិន័យលើម៉ូតូនិងរថយន្តសរុបចំនួន៤៣៣គ្រឿង ក្នុងនោះម៉ូតូចំនួន៤០៤គ្រឿង មួក៣៥៧គ្រឿង លើសចំណុះ៤គ្រឿង អត់លេខប័ណ្ណ៤៣គ្រឿង ឡានសរុបចំនួន២៩គ្រឿងក្នុងនោះឡានតូចចំនួន២២គ្រឿង បើកលឿន១១គ្រឿង ខ្សែក្រវ៉ាត់៩គ្រឿងលើសចំណុះ២គ្រឿង ឡានធំសរុបចំនួន៧គ្រឿងអត់ដាក់ខ្សែក្រវ៉ាត់៧គ្រឿង ។

មានប្រសាសន៍នាឱកាសនោះ លោកឧត្តម សេនីយ៍ទោអាត់ ខែម បានជម្រុញដល់កង កម្លាំងនគរបាលទូទាំងខេត្ត ត្រូវតែអនុវត្តច្បាប់ចរាចរណ៍មុនគេពោលគឺកុំមើលតែកុំហុសគេ ត្រូវមើលពីកំហុសខ្លួនឯងសិនព្រោះនគរបាលជាអ្នកអនុវត្តច្បាប់ ត្រូវធ្វើជាគំរូដល់មហាជន មុននឹងតម្រូវឲ្យគេគោរពច្បាប់នោះ ហើយបើសិនជាមន្ត្រីនគរ​បាលល្មើសនឹងច្បាប់ចរាចរណ៍ ដែលធ្វើឲ្យប៉ះពាល់ដល់អង្គភាពដោយសារតែការមិនគោរពច្បាប់ចរាចរណ៍ ហើយត្រូវបានបណ្តាញព័ត៌​មានសង្គមគេផ្សព្វផ្សាយ ដឹងជាមន្ត្រីនគរបាល​ក្នុងអធិការដ្ឋាន ស្រុក ក្រុងណា លោកអធិការស្រុក ក្រុងនោះ ត្រូវទទួលខុសត្រូវ ចំពោះមន្ត្រីការិយា​ល័យជំនាញផែនណា លោក លោកស្រី ស្នងការរងទទួលផែននោះ ទទួលខុសត្រូវ បើវរសេនាតូចនគរបាលការពារព្រំដែនគោក លោកស្នងការរងទទួលផែនព្រំដែនឬមេ បញ្ជាការវរសេនាតូចនោះ ទទួលខុសត្រូវ។ លោកឧត្តមសេនីយ៍ស្នងការបានបន្តថា
ចំពោះនគរបាលចរាចរណ៍ខេត្ត ត្រូវរៀបចំកន្លែងអនុវត្តការរឹតបន្តឹងច្បាប់នោះឲ្យបានច្រើនកន្លែងនៅលើផ្លូវជាតិគឺធ្វើការរឹតបន្តឹងទាំងឡាននិងម៉ូតូឯទីប្រជុំជនសម្រាប់អធិការដ្ឋាននគរបាលស្រុក,ក្រុង ធ្វើការរឹតបន្តឹងតែម៉ូតូ ហើយមន្ត្រីនគរបាលចរាចរណ៍នោះ គឺទាមទារត្រូវតែចេះច្បាប់ឲ្យបានច្បាស់លាស់អំពីចំណុច​នីមួយៗនៃបទល្មើសដែលត្រូវផាក ដូចជាម៉ូតូមាន៧ចំណុចនោះអ្វីខ្លះ? ដែលជាបទល្មើស ចំណែកឡានមាន៩ចំណុចនោះ អ្វីខ្លះ?
ដែលជាបទល្មើស បើសិនជាមិនមាននៅក្នុងច្បាប់តម្រូវឲ្យផាកក្នុង៩ចំណុច មិនត្រូវផាកនោះឡើយ ដូចជារថយន្តកែច្នៃ ត្រាក់ទ័រ គោយន្តកែច្នៃ គោយន្តកន្ត្រៃ ជាដើម ចំពោះការផាកវិន័យមិនត្រូវបង់លុយនៅកន្លែងគោលដៅអនុវត្តច្បាប់នោះទេ ត្រូវរកកន្លែងដូចជាប៉ុស្តិ៍រដ្ឋបាលណាមួយឬអធិការដ្ឋាននគរបាល ស្រុក ក្រុង ដើម្បីឲ្យអ្នកដែលត្រូវបានផាកពិន័យនោះ គាត់ងាយរកឃើញទៅបង់លុយថ្លៃផាកពិន័យនោះ ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោអាត់ ខែម ក៏បានដាក់បទបញ្ជាដល់នគរបាលចរាចរណ៍ទាំងអស់ ត្រូវតែគោរពនូវវិន័យ ការស្លៀកពាក់ ឯកសណ្ឋាន គ្រឿងបំពាក់ឲ្យបានត្រឹមត្រូវ ត្រូវមានអាកប្បកិរិយា សុភាពរាបសារ ទន់ភ្លន់ តែម៉ឺងម៉ាត់ក្នុងការងារ​ ជាកងកម្លាំងនគរបាលជាតិ ធ្វើអ្វីៗត្រូវនឹងច្បាប់ ដែលបានកំណត់ ហាមដាច់ខាតការធ្វើអ្វីដែលមិនមានក្នុងច្បាប់កំណត់ ដែលនាំឲ្យមានបញ្ហាដល់ខ្លួននិងថ្នាក់ដឹកនាំអង្គភាពជាដាច់ខាត ៕ ​(អត្ថបទរបស់កាសែតអប្សារ៉ា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2022 នាក់
ម្សិលមិញ :
1363 នាក់
សប្តាហ៍នេះ :
24071 នាក់
ខែនេះ :
69369 នាក់
3 ខែនេះ :
210292 នាក់
សរុប :
554334 នាក់