ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ថាបោកៗមែន ! គ្រូខ្មែរពូកែប្រើថ្នាំសំរើប០៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបទរំលោភបានសម្រេចម្នាក់ម្តងៗ ទៅលើនារីតាមមកថែម្តាយមើលជំងឺនៅក្នុងផ្ទះគ្រូខ្មែរ !
Sa,16 Mai 2020 (Time 10:18 )
ដោយ ៖ BMC លោក ឡោ លី (ចំនួនអ្នកអាន: 132នាក់)


ខេត្ត​សៀម​រា​ប :

លោកវរសនីយ៍ឯក ជា ហេង នាយ​កា​រិ​យ​ល័យ​នៃស្នងការដ្ឋាននគរបាល​ខេត្តសៀមរាបផ្នែកប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​បានឱ្យអ្នកសារព័ត៌មានដឹង នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា​ ឆ្នាំ២០២០​នេះ​ថា ៖
កាលពី​ថ្ងៃ​ទី៩​ ឧសភា​ ឆ្នាំ២០២០ មាននារី​ម្នាក់អាយុ ២០​ឆ្នាំ បាន​មកដាក់​ពាក្យបណ្តឹង​ថា ខ្លួន​ត្រូវគ្រូអឹម(​គ្រូខ្មែរ​) ហៅ​ចូល​បន្ទប់​យកដៃ​ច្រត់​ពីលើ​ក្បាល ហើយ​ឱ្យ​ខ្លួនលេបថ្នាំ​ពណ៌​ខៀវ​ ស្រាប់តែ​ទន់​ខ្លួន ឱកាសល្អ គ្រូអឹមបានរួមភេទជាមួយនាង ! ជាបន្តមកទៀតបក្សពួកឈ្មោះវីត ម្នាក់ទៀត រហូតដល់បានសម្រេច។

លោកវរសនីយ៍ឯក ជា ហេង បាន​ឲ្យអ្នកសារព័ត៌មានដឹងបន្ថែម​ទៀតថា ៖ ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​រួចកម្លាំងបានស្នើសុំដល់លោក ថេ​ង សំណាង ព្រះរាជអាជ្ញា​រងបាន​ដឹកនាំកម្លាំងចុះដល់ផ្ទះគ្រូអឹម នៅ​ភូមិ​ក្របី​រៀល សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្ត​សៀមរាប ហើយ​ធ្វើការ​ឆែកឆេរ​ រក​ឃើញ​វត្ថុ​តាង​សំបក​ថ្នាំជា​ច្រើន​បន្ទះ (ជាថ្នាំសំរើប) ។

ក្នុងនោះសមត្ថកិច្ចស្រាវជ្រាវរកឃើញ ជនសង្ស័យចំនួន៣នាក់ :
១.ឈ្មោះ​ពិន អុឹម ភេទប្រុស អាយុ៤៦​ឆ្នាំ​
២.ឈ្មោះសយ សំ​ប៊ុ​ន ភេទប្រុស អាយុ៣៤​ឆ្នាំ​
៣.ឈ្មោះស៊ាន កុសល (​ហៅ ជា​) ភេទប្រុស អាយុ៣៦​ឆ្នាំ
​ជនសង្សយ័ទាំង០៣នាក់រស់នៅភូមិកើតហេតុខាងលើ ។

ត្រូវបានកម្លាំង ជំនាញនាំមកសាកសួរ ប៉ុន្តែ​បើតាមការឲ្យដឹងពីសមត្ថកិច្ចថាជនសង្ស័យមិនបានសារភាពទេ បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ត្រូវបាន
រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តសៀមរាប ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2107 នាក់
ម្សិលមិញ :
1363 នាក់
សប្តាហ៍នេះ :
24156 នាក់
ខែនេះ :
69454 នាក់
3 ខែនេះ :
210377 នាក់
សរុប :
554419 នាក់