ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
ពិធីប្រកាសស្តីពីការកែសម្រួល និង បំពេញបន្ថែមសមាសភាពក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាស្រុកសង្កែ !
Fr,15 Mai 2020 (Time 05:20 )
ដោយ ៖ BMC លោក អ៊ុក អ៊ីរីស៊ីន (ចំនួនអ្នកអាន: 105នាក់)


បាត់ដំបង :

ពិធីប្រកាសស្តីពីការកែសម្រួល និង បំពេញបន្ថែមសមាសភាពក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាស្រុកសង្កែ ថ្ងៃ សុក្រ ៩ រោច ខែ ពិសាខ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ស្រុកសង្កែ ថ្ងៃទិី ១៥ ខែ ឧសភា ឆ្នាំ ២០២០ នៅ បរិវេណ គណបក្សស្រុកសង្កែ ខេត្តបាត់ដំបង ។

បានចូលរួមជាគណ:អធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន
រតន: អភិបាល នៃគណ: អភិបាលខេត្តបាត់ដំបង ព្រមទាំង លោក អភិបាល នៃអភិបាលស្រុកសង្កែ និងមន្រ្តី ថ្នាក់មូលដ្ឋានភូមិឃុំសង្កាត់ និងយុវជន គណបក្សស្រុកសង្កែ បានចូលរួមកែសម្រួលតែងតាំង ចលនាយុវជន :
1 លោក សុខ ហឿន ជាប្រធានយុវជន ស្រុកសង្កែ ខេត្តបាត់ដំបង ។
2 លោក ហែម សុភ័ក្រ្ត អនុប្រធាន យុវជនស្រុកសង្កែ ។

បន្ទាប់មក ប្រធានយុវជនថ្មី បានឡើងសច្ចា និងប្តេជ្ញា ស្មោះត្រង់ និងគណបក្សប្រជាជនកម្ពុជា និងបម្រើអោយអស់ពីលទ្ធភាព ដែលមាន និងបម្រើ បក្សប្រជាជនកម្ពុជា និងស្មោះត្រង់ ជាមួយយុវជនបក្សស្រុកសង្កែ ខេត្តបាត់ដំបង ។

នៅចុងបញ្ចប់ ឯកឧត្តម ងួន រតន: បានផ្តាំផ្ញើ ដល់ប្រធាន យុវជន ថ្មីអោយចេះស្រលាញ់កិច្ចការងារ និងបម្រើបក្សអោយបានត្រឹមត្រូវ តាមផែនការដែលបានដាក់អោយអនុវត្តន៍ និង ត្រូវមើល រចនាសម្ព័ន្ធយុវជន បក្សស្រុកសង្កែ ។

ជាពិសេសយកចិត្តទុកដាក់ ថ្នាក់មូលដ្ឋាន យុវជនបក្សស្រុកសង្កែ ប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ហើយ ត្រូវពិនិតមើល ក្មេង ក្នុងមូលដ្ឋានភូមិ ដែលក្មេងៗមានអាយុ ចាប់ពី ១៤ .១៥ - ១៨ ឆ្នាំ ដើម្បីអោយពួកគាត់ស្គាល់ យើង មិនចាំបាច់តែពួកគាត់គ្រប់អាយុ បានទៅជួបគាត់ទេ ។

យើងត្រូវកែនកម្លាំង អោយបានគ្រប់ជ្រុងជ្រោយ ក្នុងនាមជាប្រធានយុវជន ត្រូវចេះយល់ចិត្តគ្នា រវាងយុវជន និងប្រជាពលរដ្ឋ ដើម្បីអោយពួកគាត់ស្គាល់ចិត្តរវាងនឹងថ្នាក់ក្រោម ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1177 នាក់
ម្សិលមិញ :
1251 នាក់
សប្តាហ៍នេះ :
14243 នាក់
ខែនេះ :
54137 នាក់
3 ខែនេះ :
141082 នាក់
សរុប :
327237 នាក់