ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ព្រះសង្ឃការពារតំបន់ព្រៃសហគមន៍សង្ឃរុក្ខវ័ន្តអស់ជំនឿទៅលើមន្រ្តីបរិស្ថានការពារក្នុងតំបន់ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត !
So,17 Mai 2020 (Time 11:10 )
ដោយ ៖ BMC (ចំនួនអ្នកអាន: 155នាក់)


ខេត្តឧត្តរមានជ័យ :
ព្រះសង្សការពារតំបន់ព្រៃសហគមន៍សង្ឃរុក្ខវ័ន្តមានការអស់
ជំនឿទៅលើមន្រ្តីបរិស្ថានដែលមានទីស្នាក់ការប្រចាំនៅក្នុងតំបន់ព្រៃសង្ឃរុក្ខវ័ន្ត ស្ថិតនៅក្នុងភូមិ គោក
អាណយ ឃុំត្រពាំងតាវ ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ។

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ម្សិលម៉ិញនេះព្រះសង្ឃការពារក្នុងតំបន់ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត បានមានពុទ្ធិដីកាលើកឡើងថា÷
មន្រ្តីបរិស្ថានដែលដាក់ស្នាក់ការ ការពារនៅក្នុងព្រៃសង្ឃរុក្ខវ័ន្តរាល់ថ្ងៃដូចជាមានភាពមិនប្រក្រតីនិងមិនសូវមានការទំនាក់ទំនងសហការជាមួយព្រះសង្ឃទេ។

ព្រោះថានាពេលកន្លងមកមន្រ្តីការពារនៅក្នុងតំបន់ព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ពេលដែលមន្រ្តីបរិស្ថានចុះយាមល្បាតក្នុងព្រៃម្តងៗមិនដែលឃើញពួកអស់លោកធ្វើការបង្រ្កាបបទល្មើស ឬក៏ចាប់បានបទល្មើសអ្វីនោះទេ ។
តែបើក្រុមលោកចុះយាមល្បាតចាប់បានអ្នកចូលលួចកាប់ឈើគឺមានលេចមុខមន្រ្តីបរិស្ថានមកដល់ហាក់បីដូចជា មានអ្នក
ប្រាប់ដំណឹង។

ទទឹមគ្នានោះដែរព្រះអង្គមានពុទ្ធិដីកាត្អូញត្អែរថា÷ រាល់ថ្ងៃនេះលោកពិតជាពិបាកក្នុងការ ការពារតំបន់ព្រៃសហគមន៍សង្ឃរុក្ខវ័ន្តមែន ព្រោះបទល្មើសរាល់ថ្ងៃមានទាំងបទល្មើសឧបករណ៍បទល្មើសនេសាទខុសច្បាប់ បទល្មើសលួចបរបាញ់សត្វដាក់អន្ទាក់ និងលួចកាប់ឈើជាបន្តបន្ទាប់ ។

ជាក់ស្តែងកាលពីពេលថ្មីៗក្នងខែឧសភា ឆ្នាំ២០២០ មានក្រុមជនល្មើសចូលកាប់ឈើធ្នុងត្រូវសង្ឃចាប់បាន។

ម្យ៉ាងវិញទៀតដីនៅក្នុងតំបន់ព្រៃសហគមន៍សង្ឃរុក្ខវ័ន្តនេះមានផ្ទៃដីទំហំធំ រហូតជាង៣០០០០(ជាងបីមុឺនហិកតា)ឯណោះ រីឯផ្ទៃទឹកគឺមានជាង៥០០០
(ប្រាំពាន់ហិកតា)ផងដែរ។

ម្លេះហើយធ្វើឲ្យព្រះអង្គពិបាកក្នុងការ ការពារនៅក្នុងតំបន់ព្រៃសហគមន៍សង្ឃរុក្ខវ័ន្តនេះ។
រីឯបើពឹងទៅលើមន្រ្តីបរិស្ថានដែលប្រចាំការនៅក្នុងតំបន់ព្រៃសហគមន៍នោះមើលទៅហាក់បីដូចជាមានលក្ខណ:ឃុបឃិតគ្នាជាមួយបទល្មើសទៅវិញ។

ដូច្នេះព្រះអង្គមានតែធ្វើការអំពាវនាវដល់សមត្ថកិច្ចមន្រ្តីជំនាញ
ពាក់ព័ន្ធ សូមមេតតាជួយមើលនិងការពារនៅក្នុងដែនតំបន់ព្រៃសហគមន៍សង្ឃរុក្ខវ័ន្តនេះផង ! ព្រោះលោករាល់ថ្ងៃខំប្រឹងការពារណាស់ ទោះបីជាហត់នឿយ និងលំបាកយ៉ាងណាក៏ដោយ ក៏លោកខំប្រឹងប្រែងការពារមិនខ្លាចនឿយហត់អ្វីឡើយ ៕ ការិយាល័យនិពន្ធ ហ៊ាន ព័រ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2034 នាក់
ម្សិលមិញ :
1363 នាក់
សប្តាហ៍នេះ :
24083 នាក់
ខែនេះ :
69381 នាក់
3 ខែនេះ :
210304 នាក់
សរុប :
554346 នាក់