ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
បុរសម្នាក់រំលោ​ភបានសម្រេច គេចខ្លួន៧ឆ្នាំ​ វិលចូលស្រុកវិញ ត្រូវបាននគរបាលចាប់ខ្លួន !
Mo,18 Mai 2020 (Time 01:01 )
ដោយ ៖ BMC លោក ឡោ លី (ចំនួនអ្នកអាន: 164នាក់)


ខេត្តបន្ទាយ​មានជ័យ :

ជនជាប់ចោទមានឈ្មោះកោយ គង់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទំនប់​ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងនគរបាលជំនាញចាប់ឃាត់ខ្លួន បញ្ជូនទៅ​សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ពាក់ពន្ធ័ករណី​រំលោភសេពសន្ថវៈលើស្រ្តីរងគ្រោះម្នាក់កាលពី៧ឆ្នាំមុន។

សមត្ថកិច្ចបានឲ្យ​ដឹងថា ជនជាប់ចោទរូបនេះបានចាប់រំលោភសេពសន្ថវៈនារីម្នាក់ បានសម្រេចរួចរ​ត់គេចខ្លួនចំ​នួន០៧ឆ្នាំ ទៅនៅប្រទេសថៃ ហើយពេលវិលត្រឡប់មកស្រុក ត្រូវកម្លាំងនគរបាល​ស្រុក​អូរជ្រៅ ចាប់​ឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាម​ដីកា​បង្គាប់ឲ្យចាប់ខ្លួនលេខ២៧៩ដបច ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់លោកឡូយ ចាន់ត្រា ចៅ​ក្រម​ស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ។ 

ជនជាប់ចោទ ត្រូវកម្លាំងនគរបាលជំនាញ រៀបចំសំណុំរឿងបញ្ជូនរឿង​ទៅសាលាដំបូងខេត្តបន្ទាយ​មានជ័យ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1986 នាក់
ម្សិលមិញ :
1363 នាក់
សប្តាហ៍នេះ :
24035 នាក់
ខែនេះ :
69333 នាក់
3 ខែនេះ :
210256 នាក់
សរុប :
554298 នាក់