ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ទា​ហាន​ឈុតខ្មៅថៃ បាញ់រះឡើង​លើជាច្រើនគ្រាប់ គំរាមការលួចឆ្លងដែន !!!
Di,19 Mai 2020 (Time 11:30 )
ដោយ ៖ BMC លោក ឡោ លី (ចំនួនអ្នកអាន: 285នាក់)


ខេត្តបន្ទាយមានជ័យ :

ពល​ករខ្មែរចំនួន២នាក់បានរងរបួសធ្ងន់​ ត្រូ​វបានទាហាន​ឈុនខ្មៅថៃដឹក​បញ្ជូ​ន​ទៅសង្គ្រោះនៅឯមន្ទីរពេទ្យស្រុក​អារញ្ញ ខេត្តស្រះកែវ​ ប្រទេសថៃ បន្ទាប់​ពីពល​ករខ្មែរ​ទាំង២​នាក់ បម្រុង​លួចឆ្លងដែ​នខុសច្បាប់ពី​ទឹកដីថៃ មកកម្ពុជាក៏ត្រូវទាហានឈុនខ្មៅថៃបាញ់រះឡើង​លើជា​ច្រើន​គ្រាប់ បណ្តាល​ឲ្យព​លរដ្ឋខ្មែរទាំ​ង២​នាក់ភ័យរត់ផ្លោះ​របងបន្លាលួស បណ្តាល​​ឲ្យទាក់​រងរបួស​ធ្ងន់​បែបនេះ។
នេះបើយោងតាម​ការបំភ្លឺពីសម​ត្ថកិច្ចនគ​របាល វរការពារ​ព្រំដែនគោ​កលេខ៩១១ ប៉ុស្តិ៍​បឹង​សាគូ។​

សមត្ថកិច្ចនគរបាល វរការពារព្រំដែនគោកលេខ៩១១ ប៉ុស្តិ៍បឹ​ងសាគូបានបន្តថា ករណីផ្ទះអាវុធ​នៅ​ក្នុងទឹកដីថៃ ជាប់ព្រំដែន​កម្ពុជា ដោ​យសារ​ទាហាន​ឈុតខ្មៅថៃ​បាញ់រះ​ឡើងលើ​គំរា​មព​លករខ្មែរ នៅ​ក្នុង​ទឹ​កដីថៃនេះ​ បាន​កើតឡើង​កាលពីវេលាម៉ោង៥និ​ង៣០នាទីល្ងាច ថ្ងៃទី១៩ ខែឧ​ស​ភា ឆ្នាំ២០២០ នៅចំណុ​ចទល់មុខដើម​ស្រល់បរិវេណកាស៊ីណូ ផ្កាយ​ប្រាំ ស្ថិត​ក្នុងភូមិក្បាល​ស្ពាន១ សង្កាត់ប៉ោយ​ប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនគរបាលបញ្ជាក់ថា ករណីនេះដោយសារមានពលករខ្មែរមានគ្នាចំនួន២នាក់បាននាំគ្នា លួចឆ្លងដែន ពីទឹកដី ថៃ-ចូលមកកម្ពុជា តាមច្រករបៀង​ដោយខុសច្បាប់ តាមភូមិសាស្ត្រខាងលើ ទើបត្រូវបានទាហ៊ានថៃឃើញបាញ់រះឡើងលើតែម្តងទៅ ហើយបណ្តាលឲ្យពលក​រទាំង​នោះ​ភ័យរត់​ទាក់បន្លាលួសបណ្តាលឲ្យរងរបួស។

លោកនាយប៉ុស្តិ៍បឹងសាគូ នៃនគរបាល វរការពារព្រំដែនគោកលេ​ខ៩១១ឈរ​ជើងចំណុចនោះ​បញ្ជា​ក់​ទៀតថា ការផ្ទុះអាវុធរបស់​ទាហ៊ានថៃ គ្រាន់តែជាកា​របាញ់ឡើងលើគំរាម មកដ​ល់ពលករខ្មែរ​យើងតែប៉ុណ្ណោះ មិនបណ្តាលឲ្យចំ ឬរបួសធ្ងន់នោះឡើយ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2216 នាក់
ម្សិលមិញ :
1363 នាក់
សប្តាហ៍នេះ :
24265 នាក់
ខែនេះ :
69563 នាក់
3 ខែនេះ :
210486 នាក់
សរុប :
554528 នាក់