ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
សម្តេចសង្ឃនាយក នន្ទ ង៉ែត ណែនាំឱ្យចាប់ផ្សឹកព្រះតេជគុណ ឡុង ចន្ថា !
Di,19 Mai 2020 (Time 09:23 )
ដោយ ៖ BMC មាស ចិន្តា (ចំនួនអ្នកអាន: 48នាក់)


ភ្នំពេញ :
សម្តេច នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ បានណែនាំទៅព្រះមេគណទាំង២៥រាជធានី-ខេត្ត មិនត្រូវផ្តល់កន្លែងគង់អាស្រ័យដល់ព្រះតេជគុណ ឡុង ចន្ថា ទៀតនោះឡើយ ហើយត្រូវសហការជាមួយអាជ្ញាធរចាត់វិធានការឱ្យលាចាកសិក្ខាបទតាមកិច្ចសន្យាដែលលោកបានធ្វើ។

នៅក្នុងសង្ឃលិខិតប្រគេនទៅព្រះមេគណទាំង២៥រាជធានី-ខេត្ត ដែលអង្គភាពព័ត៌មាន ទទួលបាននៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ សម្តេច នន្ទ ង៉ែត បានគូសបញ្ជាក់ថា វិធានការនេះធ្វើឡើងបន្ទាប់ពីព្រះតេជគុណ ឡុង ចន្ថា ពុំបានអនុវត្តនូវកិច្ចសន្យាក្នុងការលាចាកសិក្ខាបទ ដែលបានធ្វើជាមួយសាលាគណខេត្តតាកែវក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យនាពេលកន្លងទៅ។

សម្តេចព្រះសង្ឃនាយក បានចាត់ទុកការមិនធ្វើតាមសន្យារបស់ព្រះតេជគុណ ឡុង ចន្ថា ជាកាយវិការមិនលុះក្នុងធម៌វិន័យ និងការអប់រំ ជាកាយវិកាប្រទូស្តសារ៉ាយសាសនា ជាអ្នកមិនចម្រើនដល់សាសនា និងជាអ្នកទម្លុះរដ្ឋបាលសង្ឃ ដែលពុំអាចឱ្យស្ថិតនៅក្នុងភេទជាបព្វជិតក្នុងព្រះពុទ្ធសាសនាបន្តទៀតបានឡើយ។

សូមបញ្ជាក់ថា ព្រះតេជគុណ ឡុង ចន្ថា ដែលគង់នៅវត្តភ្នំបុរី ក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ធ្លាប់បានសន្យានៅចំពោះព្រះភក្ត្រមន្ត្រីសង្ឃក្នុងខេត្តតាកែវ ថានឹងលាចាកសិក្ខាបទនៅថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ បន្ទាប់ពីបែកធ្លាយសារសំឡេងឆ្លើយឆ្លងជាមួយនារីភេទក្នុងទំនាក់ទំនងស្នេហា។

តែថ្ងៃទី១៤ ខែឧសភា ដែលជាថ្ងៃសន្យានោះ ព្រះតេជគុណ ឡុង ចន្ថា បែរជាបង្ហោះសារថា ព្រះអង្គមិនទាន់អស់និស្ស័យជាមួយព្រះពុទ្ធសាសនា ហើយក៏មិនបានលាចាកសិក្ខាបទនោះដែរ។ មិនត្រឹមតែមិនបានលាចាកសិក្ខាបទនោះទេ ព្រះអង្គក៏បាននិមន្តចេញពីវត្ត ហើយគេចព្រះកាយបាត់មកដល់បច្ចុប្បន្ន៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1201 នាក់
ម្សិលមិញ :
1251 នាក់
សប្តាហ៍នេះ :
14267 នាក់
ខែនេះ :
54161 នាក់
3 ខែនេះ :
141106 នាក់
សរុប :
327261 នាក់