ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
ធនាគារជាតិ នៃកម្ពុជា សិក្ខាសាលា ស្តីពី វិស័យ ធានាគារ និងហរិញ្ញវត្ថុ នៅកម្ពុជា ! (មានវីឌីអូ)
Di,26 Mai 2020 (Time 01:55 )
ដោយ ៖ BMC មាស ចិន្តា (ចំនួនអ្នកអាន: 152នាក់)


បាត់ដំបង :

ថ្ងៃ អង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ បាត់ដំបង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២០ នៅក្នុង បរិវេណ មហោស្រព ស្ទឹងសង្កែ ។

ក្រោមប្រធានបទ : កិច្ចការពារ អតិថិជន របស់គ្រឹស្ថាន ធនាគារ និងហិរញ្ញវត្ថុ ក្នុងស្ថានភាព នៃការរើករាលដាល នៃ ជម្ងឺ កូវីដ ១៩ ។

អធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ចាន់តូ ជារដ្ឋមន្រ្តីធានាគារជាតិ នៃកម្ពុជា ព្រមទាំង ឯកឧត្តម ងួន រតនះ អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង ។
និងមន្រ្តីសមត្ថកិច្ចប៉ូលិស មន្រ្តីកងរាជអាវុធហត្ថ មន្រ្តីរាជការ មន្រ្តីបុគ្គលិក ធានាគារជាតិ នៃកម្ពុជា បានចូលរួមក្នុង ប្រធានបទ កិច្ចការពារ អតិថិជន របស់គ្រឹស្ថាន ធានាគារជាតិ នៃកម្ពុជា ។

យោងតាម ប្រសាសន៍ ឯកឧត្តម រ័ត្ន សុវណ្ណនរះ អគ្គនាយក ត្រួតពិនិត្យ ធានាគារជាតិ នៃកម្ពុជា បានមានប្រសាសន៍ថា ៖ មានជន ឆ្លៀតឱកាសនិយម មួយចំនួនតូច បានផ្សព្វផ្សាយ នូវព័ត៌មាន មិនពិត ដែលបង្កអោយមានការប៉ះពាល់់ ដល់ធនាគារ ផ្សេង ៗ និងមីក្រូហិរញ្ញវត្ថុ មួយចំនួនទៀត ។

ហើយមុននឹងអោយប្រាក់កម្ចី មន្រ្តីការងារ ត្រូវពិនិត្យ មើល គ្រប់ឯកសារ នានា ដែលមានការពាក់ព័ន្ធ ក្នុងការកម្ចីប្រាក់ របស់គ្រឹស្ថាន មីក្រូហិរញ្ញវត្ថុ និងធនាគារជាតិ នៃកម្ពុជា ។ ហើយមិនត្រូវយកការប្រាក់ខ្ពស់ពេកទេ ! ចំពោះកូនបំណុល របស់ខ្លួន ។

មន្រ្តី រឺ បុគ្គលិកធនាគារជាតិទាំងអស់ ត្រូវមានក្រម សីលធម៌ និងមានសេចក្ដីថ្លៃថ្នូរ ពាក្យសំដីសមរម្យ ទៅលើកូនបំណុលរបស់ខ្លួន និងយកចិត្តទុកដាក់ លើអ្នកកម្ចីប្រាក់ទាំងនោះ ។
ដោយយោងតាម ស្ថានភាពបច្ចុប្បន្ន និងការរើករាលដាល ជំងឺកូវីដ ១៩ ប្រជាពលរដ្ឋលោកមានការលំបាកប្រកបមុខរបររកស៊ី ទទួលទាន មានការថយចុះ វិស័យសេដ្ឋកិច្ចនានាក្នុងសង្គមបច្ចុប្បន្ន ។

ដូច្នេះ ជីវភាពបងប្អូនប្រជាពលរដ្ឋមានការខ្វះខាតជាច្រើន ដូច្នេះ ត្រូវទប់ស្កាត់ រាល់ សកម្មភាព ណាមួយដែលមានការកើតឡើងផ្ទាល់ ។ មីក្រូហិរញ្ញវត្ថុឯកជន និងធនាគារជាតិ នៃ កម្ពុជា ត្រូវយកចិត្តទុកដាក់កូនបំណុលរបស់ខ្លួន ។

និងត្រូវរកវិធីដោះស្រាយដោយសន្តិវិធី និងភាពថ្លៃថ្នូរជាទីបំផុត ក្នុងការដោះស្រាយ រវាងប្រាក់កម្ចី អ្នកខ្ចីប្រាក់និងម្ចាស់ធានាគារ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
598 នាក់
ម្សិលមិញ :
1380 នាក់
សប្តាហ៍នេះ :
14905 នាក់
ខែនេះ :
63248 នាក់
3 ខែនេះ :
155460 នាក់
សរុប :
403442 នាក់