ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
ក្រុមការងារ​ ACT បានដឹកនាំក្រុម​ការងារ​សហគម​ និង​ក្រុមការងារ​សារព័ត៌មាន​ មកពីខេត្តនា​នា ចុះមកដល់ទឹកពុះ កោដូនតី !( មានកម្មវិធីវីឌីអូ )
Fr,29 Mai 2020 (Time 01:33 )
ដោយ ៖ BMC លោក : មាស ចិន្តា (ចំនួនអ្នកអាន: 630នាក់)


ខេត្តកំពង់ស្ពឺ :
នៅរសៀល​ ថ្ងៃទី​ ២៨​ ខែ​ ឱសភា​ ២០២០​ ក្រុមការងារ​ ACT បានដឹកនាំក្រុម​ការងារ​ សហគម​ និង​ក្រុមការងារ​ សារព័ត៌មាន​ មកពីខេត្តនា​នា បានមកដល់​ភូមិកោ​ដូន​តី​ តេទឹកពុះ​ ឃុំ​ ត្រពាំងជោ​ ស្រុក​ ឱរ៉ាល់​ ខេត្ត​ កំពង់ស្ពឺ​ ដែលជនជាតិ​ ៥​ ភូមិ​ ខ្មែរ​ ២​ ភូមិ​ បានរស់នៅជួបជុំភូមិផងរបងជាមួយគ្នា​ ។

យោងតាមប្រសាសន៍របស់​ លោក​ បុិន​ ឃន​ គណ:កម្មការសហគម​ បានប្រាប់ដល់ក្រុម​ សារព័ត៌មាន​ថា​ ៖ ជនជាតិសួយ​មានសាសនាដូចប្រពៃណីខ្មែរយេីងដែរ​ ក៏​ប៉ុន្តែ​ទំនៀមទម្លាប់​ នៅខុសគ្នាបន្តិច​ ត្រង់ជនជាតិគាត់នៅមានទម្លាប់បែប​ បុរាណ​ និង​មានជំនឿបែបអ្នកតា​ ។

ហេីយរហូតមកដល់​ បច្ចុបន្បន្ន​ ពួកគាត់មានវិស័យសាសនាដូចខ្មែរយេីងដែរ​ ដូច្នេះ​ជីវភាពរបស់គាត់​ ផ្នែក​កសិកម្ម​ ហេីយប្រជាពលរដ្ឋ មួយចំនួនទៀត​ទៅធ្វេីការងារនៅរាជធានីភ្នំពេញ​ ផ្នែក​វិស័យកាត់ដេ​រ និង​ធ្វេី​ការងារ​ សំណង់​ ដេីម្បី​ចិញ្ចឹមជីវិត​ របស់ពួកគាត់​ ។

ចំពោះបញ្ហា​ កូវីដ​ ១៩​ Corona virus ពួកគាត់បានស្តាប់ការណែនាំ​ របស់រាជរដ្ឋាភិបាល​ និង​ថ្នាក់មូលដ្ឋាន​ ភូមិ​ ឃុំ​ សង្កាត់​ នៃ​ការទប់ស្កាត់​ ជំងឺ​កូវិដ​ ១៩​ ជាជំងឺ​លាក់មុខ​សម្លាប់​មនុស្សមិនរេីស​មុខ​ ដែលពិភពលោកមានការភ័យខ្លាច​ជាចម្បង​ ។

ជនជាតិសួយ​ បានស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល​ អោយចេះថែរក្សា​ អនាម័យ​ អោយបានត្រឹមត្រូវ​ ហេីយយេីងត្រូវ​លាងដៃ​ នឹង​សាប៊ូ​ ឬជែល​ ហេីយត្រូវនៅគម្លាត​១​,៥០​ (មួយម៉ែត្រកន្លះ)ពីគ្នា​ ដេីម្បីការពារ​ជម្ងឺឆ្លង​ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់​ ។

ដូច្នេះ​ ចូរយើងរួមគ្នាទប់ស្កាត់នៅជម្ងឺ​ កូវីដ​ ១៩​ ទាំងអស់គ្នា​ ដេីម្បី​ជៀស​វាង​ ជម្ងឺឆ្លង​ឆ្នាំ​២០២០​ នេះ​ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
550 នាក់
ម្សិលមិញ :
1380 នាក់
សប្តាហ៍នេះ :
14857 នាក់
ខែនេះ :
63200 នាក់
3 ខែនេះ :
155412 នាក់
សរុប :
403394 នាក់