ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
ករណីឃាតកម្ម បាញ់ទៅលើអ្នកស្លាប់ដឹងការពិតហើយ !
Mo,04 Mai 2020 (Time 02:11 )
ដោយ ៖ BMC (ចំនួនអ្នកអាន: 122នាក់)


ខេត្តបន្ទាយមានជ័យ៖

ថ្ងៃ ចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២០

ផ្ទុះអាវុធជាច្រើនគ្រាប់ ដោយមិនដឹងពីមូលហេតុ ពេលនេះសមត្ថកិច្ចក្រុង ខេត្ត កំពុងបើកការស៊ើបរកមុខសញ្ញាអ្នកបង្ក ដែលបណ្តាលឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចមិនហ៊ានចេញពីផ្ទះ។ ករណីបាញ់បោះនេះបានកើតឡើង កាលពីវេលាម៉ោង០១និង១៦នាទីយប់ ឈានចូលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ចំនុចផ្លូវស្តង់តាងួន ស្ថិតក្នុងភូមិគីឡូមែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

តាមការលើកឡើងរបស់សមត្ថកិច្ចបានឲ្យដឹងថា៖ ករណី ឃាតកម្មនេះ បង្កឡើង ដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន ០២ក្រុម មានគ្នីគ្នាប្រហែល១០នាក់ ជិះម៉ូតូចំនួន ០៤គ្រឿង បានធ្វើសកម្មភាព ជិះម៉ូតូដេញកាប់គ្នាតាមដងផ្លូវ និងបានប្រើកាំភ្លើង បាញ់ទៅលើជនរងគ្រោះឈ្មោះ ហៀង សុគន្ធធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតបណ្ដាលអោយស្លាប់។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា៖ ជនរងគ្រោះ មានស្នាមរបួស ដោយគ្រាប់កាំភ្លើង បាញ់ចំ ពោះចំនួន ០៤គ្រាប់ (បាញ់ធ្លាយពោះពីខាងឆ្វេងទៅខាងស្ដាំ០១គ្រាប់ បាញ់ចំដៃខាងស្ដាំ ០១គ្រាប់, បាញ់ចំកាំភួនជើងខាងឆ្វេង ០១គ្រាប់ និងបាញ់ចំកាំភួនជើងខាងស្ដាំ ០១គ្រាប់។
ក្រោយធ្វើសកម្មភាពហើយជនសង្ស័យទាំងពីរក្រុមបានរត់គេចខ្លួន ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី) ហើយបានស្លាប់នៅមន្ទីរពេទ្យ។ ហើយពេលនេៈឱពុកម្តាយជនរងគ្រោៈយកសាកសពយកទៅធ្ធើបុណ្យតាមប្រពៃណី។

នៅរសៀលថ្ងៃខែឆ្នាំដដែល មានវត្តមានលោក អាត់ ខែម ស្នងការនគរបាលខេត្ត លោក សិទ្ធ ឡោះ ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ និង លោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះមកពិនិត្យ និង ធ្វើកោសល្យវិច្ច័យ កន្លែងកើតហេតុ ដើម្បីប្រមូលភស្តុតាងមួយចំនួន ដែលជាប្រយោជន៍ក្នុងការស្វែងរកនៃដើមហេតុ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ តាមការសាកសួរពីសមត្ថកិច្ចដែលរងរបួស ដោយជនបង្កធ្វើការដេញកាប់ មុនពេលកើតហេតុឈានដល់ការ បាញ់ទៅលើអ្នកបង្កដែល ដេញតាមកាប់សមត្ថកិច្ចនោះ ពីដំបូងឡើយ មានប្រុស២ ស្រីម្នាក់បានឌុបគ្នា ស្រាប់តែមានជនមួយក្រុមមានបំណងមកស្ទាក់ ដោយមានការភ័យខ្លាច ទើបបើកម៉ូតូគេចទៅបុកខឿនផ្លូវ ធ្លាក់ស្រីម្នាក់ពីលើម៉ូតូ ហើយក៏បើកគេចទៅ។

លោកបានបន្តឲ្យថា៖ ស្របពេលសមត្ថកិច្ចដែលរងរបួស ឃើញស្រ្តីម្នាក់នោះ ក៏បានសួរនាំ រួចដឹកយកទៅផ្ទះ នៅមនោរម្យ ស្រាប់តែទៅដល់ផ្ទះនោះ បានបិតទ្វារ រួចខាងសមត្ថកិច្ចបានសួរបន្តទៀតថា ប្អូនស្រីទៅណាទៀត ផ្ទះបិតទ្វារហើយ ហើយខាងស្រីឆ្លើយថា (ទៅកន្លែងដដែលហ្នឹងទៅ)។ លោកបានបន្តឲ្យដឹងទៀតថា៖ លុះត្រឡប់ទៅកន្លែងដើមវិញ ស្រាប់តែក្រុមជនបង្កទាំងនោះ ទាញដាវមកកាប់តែម្តង ។

លោកបានបញ្ជាក់បន្ថែមថា៖ ពេលសមត្ថកិច្ច ឃើញហេតុការណ៍ដូចជាមិនប្រក្រតី ក៏បានដកកាំភ្លើងបាញ់ទៅលើ បី ទៅ បួន គ្រាប់ ប៉ុន្តែក្រុមជនបង្កទាំងនោះ មិនខ្លាចញញើតសមត្ថកិច្ចនោះឡើយ គិតពីកាប់យកតែម្តង ដោយទ្រាំនឹងការកាប់នោះមិនបាន(របួសត្រូវដៃសងខាង និង ផ្នែកខាងក្រោយ) សមត្ថកិច្ចធ្វើការបាញ់ទៅលើជនបង្កនោះតែម្តង បញ្ជាក់ (អ្នកស្លាប់គឺជាអ្នកបង្កហេតុនៃរឿងនេះ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1285 នាក់
ម្សិលមិញ :
1251 នាក់
សប្តាហ៍នេះ :
14351 នាក់
ខែនេះ :
54245 នាក់
3 ខែនេះ :
141190 នាក់
សរុប :
327345 នាក់