ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ ចំនួនបួនភូមិ ប្រឈមមុខនឹងអត់ការងារធ្វើ ក្រោយពី ឯ.ឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បើកចំហរឱ្យក្រុមហ៊ុន លឹម ស៊ីវម៉ី ក្តោបសេដ្ឋកិច្ចទីផ្សារ ក្នុងការនាំជ្រូកចូលក្នុងប្រទេស !
Di,05 Mai 2020 (Time 10:19 )
ដោយ ៖ BMC លោក ឡោ លី (ចំនួនអ្នកអាន: 160នាក់)


ឧត្តរមានជ័យ :
ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ ចំនួនបួនភូមិ បានត្អូញត្អែរពី ការប្រឈមមុខនឹងអត់ការងារធ្វើ ដោយព្រឹត្តិការណ៍នេះធ្វើឡើងនៅថ្ងៃទី03 ខែឧសភា ឆ្នាំ2020
កាលពីកន្លងទៅថ្មីៗនេះ ក្រោយពី ឯ.ឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បើកចំហរឱ្យក្រុមហ៊ុន លឹម ស៊ីវម៉ី ក្តោបសេដ្ឋកិច្ចទីផ្សារ ក្នុងការនាំជ្រូករស់ពីប្រទេសថៃ ចូលមកក្នុងស្រុក កាន់តែច្រើនលើសលប់ ហើយបិទមិនឱ្យក្រុមហ៊ុនមួយចំនួនទៀត បន្តអាជ្ញាប័ណ្ណ ដឹកជញ្ជូនសត្វជ្រូក ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។

យោងតាមប្រភពពីមន្ត្រីរាជការមួយចំនួន ក្នុងខេត្តឧត្តរមានជ័យបានជជែកវែកញែក ហើយលើកឡើងថា ៖ បើសិនជា ឯ.ឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ផ្តល់អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត ឱ្យក្រុមហ៊ុន លឹម ស៊ីវម៉ី ក្តោបសេដ្ឋកិច្ចទីផ្សារក្នុងការដឹកជញ្ជូនសត្វជ្រូករស់មកផ្គត់ផ្គង់ ក្នុងប្រទេសផ្តាច់មុខ ឯក្រុមហ៊ុនផ្សេងៗទៀត អត់បានបន្តអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត ធ្វើអាជីវកម្មនោះទេ ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យជាច្រើនអ្នក អាចនឹងប្រឈមអត់ការងារធ្វើ ហើយចំណាកស្រុកកាន់តែច្រើន ព្រោះសព្វថ្ងៃក្រុមហ៊ុន លឹម ស៊ីវម៉ី ប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ក្នុងការលើកដាក់សត្វជ្រូកឡើងរថយន្ត មិនប្រើកម្លាំងកម្មករច្រើននោះទេ ។

នេះហើយជាមូលហេតុ ដែលធ្វើឲ្យកម្មករលីសែង ដោយប្រើប្រាស់កម្លាំងទាំងនោះ ត្រូវចាកចេញ ឃ្លាតឆ្ងាយពីប្រពន្ធកូន ស្រុកកំណើត ដាច់ចិត្តចំណាកស្រុក និងស្វែងរកការងារធ្វើ នៅឯប្រទេសជិតខាង ។

ពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ សំណូមពរដល់ ឯ.ឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និងជាគណ:បញ្ជាការឯកភាពខេត្ត ជាពិសេស ឯ.ឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមមេត្តាយោគយល់ និងបន្តអាជ្ញាប័ណ្ណអោយក្រុមហ៊ុន កែវ ឋាន:មង្គល មានគោលដៅនាំជ្រូកចូល ដូចក្រុមហ៊ុនដទៃទៀតផងទាន !

បើមិនដូច្នោះទេ បងប្អូនប្រជាពលរដ្ឋ នឹងជួបការលំបាកយ៉ាងខ្លាំង ! ពិព្រោះថា សព្វថ្ងៃពួកគាត់ពិបាករកការងារធ្វើណាស់ ! តាំងពីផ្ទុះមានជម្ងឺផ្លូវដង្ហើម (Covid-19) ដែលកំពុងតែរាតត្បាតលើពិភពលោក ។ សូមឯ.ឧត្តមរដ្ឋមន្ត្រីក្រសួង មេត្តាយោគយល់ អាធ្យាស្រ័យ ដល់ពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យផងចុះ !

ជាការឆ្លើយតបនឹង សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ឯ.ឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាគណ:បញ្ជាការឯកភាពខេត្ត បានស្នើសុំ និងគោរពជូន ឯ.ឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សូមមានការយោគយល់ដល់ក្រុមហ៊ុន កែវ ឋានៈមង្គល ដែលជាក្រុមហ៊ុនស្របច្បាប់ និងបានជួយនូវជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ និងបានចូលរួមកាត់បន្ថយបងប្អូនប្រជាពលរដ្ឋចំណាកស្រុក បានមួយចំនួនធំផងដែរ ។ ដែលលិខិតរបស់ប្រជាពលរដ្ឋស្នើសុំ ឯ.ឧត្តមអភិបាល នៃគណៈអភិបាលឲ្យជួយអន្តរាគមន៍នេះ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ និងលិខិតរបស់រដ្ឋបាលខេត្តចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ប៉ុន្តែមកទល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នេះនៅមិនទាន់មានអន្តរាគមន៍ជាក់លាក់ណាមួយនៅឡើយទេ ។ ដើម្បីកុំឱ្យប្រជាពលរដ្ឋចំនួនបួនភូមិអត់ការងារធ្វើ សូមឯ.ឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ពិចារណាតាមការគួរ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1394 នាក់
ម្សិលមិញ :
1251 នាក់
សប្តាហ៍នេះ :
14460 នាក់
ខែនេះ :
54354 នាក់
3 ខែនេះ :
141299 នាក់
សរុប :
327454 នាក់