ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ងិន ឃន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ! (មានវីឌីអូ ឃ្លីប)
Do,07 Mai 2020 (Time 06:30 )
ដោយ ៖ BMC មាស ចិន្តា (ចំនួនអ្នកអាន: 254នាក់)


បាត់ដំបង​ :

នៅព្រឹកថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២០
ឯកឧត្តម ងិន ឃន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងបាត់ដំបង
និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេច ក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ព្រមទាំង​ លោក​ ជំទាវ​ ញឹក​សា​ន គន្ធ័​ ។

លោក​ សំ​ ភីឡុង​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ក្រុង​បាត់ដំបង​ និង​មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​ភូមិ​ ឃុំ​ សង្កាត់​ អូរចារ​ បានចុះមកសំណេះសំណាល សួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៣០ គ្រួសារនៅក្នុងសង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង ។

ក្រោយពីបញ្ចប់ការសំណេះសំណាល
ឯកឧត្តមប្រធានបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម មកចែកជូនពលរដ្ឋក្រីក្រទាំង ៣០ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានៈ
អង្ករ ១០ គីឡូក្រាម
មី ៥ កញ្ចប់
ទឹកត្រី ២ ដប
ទឹកស៊ីអ៉ីវ ២ ដប
សាប៊ូ ១ កញ្ចប់
ក្រមា ១
និងថវិកា ១០,០០០( មួយម៉ឺនរៀល)ផងដែរ ។
សរុបការចែកចាយចំនួន 5​ សង្កាត់​ ក្នុង​ក្រុងបាត់ដំបង​ និងសារព័ត៌មាន​ខេត្ត​ សូមគោរពជូនពរ ឯកឧត្តមលោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងប្រតិភូអមដំណើរ សូមមានសុខភាពល្អ បរិបូរណ៍ អាយុយឺនយូរ និងជួបប្រទះនូវពុទ្ធពរទាំងឡាយ ៤ ប្រការគឺៈ អាយុ​​វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1684 នាក់
ម្សិលមិញ :
1251 នាក់
សប្តាហ៍នេះ :
14750 នាក់
ខែនេះ :
54644 នាក់
3 ខែនេះ :
141589 នាក់
សរុប :
327744 នាក់