ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
ក្រុម​ក្រឡាហោម​ មនុស្ស​ធម៌​បាត់ដំបង​ បានចូល​រួមចំណែក​ និង​ចែក​រំលែក​ដល់ក្រុម​គ្រួសារ​ខ្វះខាត​ និង​ក្តី​ស្រឡាញ់​ ដោយមិន​រើសអើង​ ជំនឿសាសនា​ ឬនិន្នាការ​នយោបាយ ។
Sa,20 Juni 2020 (Time 09:45 )
ដោយ ៖ BMC លោក មាស ចិន្តា (ចំនួនអ្នកអាន: 134នាក់)


បាត់ដំបង​ :
ថ្ងៃទី​ 20​ ខែ​ 06​ ឆ្នាំ​ 2020​ នៅបរិវេណ​ វត្ត​រការ ឃុំ​រការ​ ស្រុក​ សង្កែ ខេត្ត​បាត់ដំបង​
ក្រោមគណៈ​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ ឡោក​ ហួ​ តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​បាត់ដំបង​
ឯកឧត្តម​ ខាន់​ ម៉ាណែត​
ឯកឧត្តម​ កុល វីរក្សត្រ​ ថ្នាក់​ជាតិ​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង​
ឯកឧត្តម​ អែម​ ស៊ីណង​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង​
ព្រម​ទាំង ក្រុម​យុវជន​ ស្រុក​សង្កែ​ និង​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ ស្រុក​ បានចូល​រួម​ចំណែក​ ចែក​រំលែក​ដល់ក្រុម​គ្រួសារ​ ខ្វះខាត​ ចំនួន4​ ឃុំ​ សរុប​ : ចំនួន​ 120 គ្រួសារ​ ដែលជា​គ្រួសារ​ខ្វះខាត​ ។
យោងទៅតាម​ : ប្រសាសន៍​ ឯកឧត្តម​ ខាន់​ ម៉ាណេ រដ្ឋ​លេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ប្រជាពល​រដ្ឋ មានការ​បង្ក​បង្កើន​ផល​ ផ្នែក​កសិកម្ម​ ជាច្រើន​ ជាពិសេស​ ដំណាំស្រូវ​ និង​បន្លែ​ផ្លែឈើ​នានា​ និងដំឡូង​មី​ នៅក្នុង​តំបន់​ តែមកដល់ពេលនេះ រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ និង​គ្រប់​វិស័យ​ នៃ​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម​ រុក្ខជាតិ​ ហូប​ផ្លែ​ តែ​បច្ចុប្បន្ន​នេះ​ យើងមានផ្លូវ កៅស៊ូ​ ជាច្រើន​ និង​ផ្លូវ​ជាតិ​នៅតាមតំបន់ទាំងនោះ ។

ឯកឧត្តម​ កុល​ វីរក្សត្រ​ បានលើកឡើងថា ៖ ប៉ុន្មាន​ខែ​នេះ​ បញ្ហា​កើតឡើង​ ដ៏លំបាក​បំផុត​ គឺ​ប្រជា​ពលរដ្ឋ​ខ្មែរ​​សំណាកស្រុកមកពីប្រទេស​ថៃ​ ។ ដូច្នេះហើយរាជ​រដ្ឋាភិបាល​ខំប្រឹង​ប្រែង​ទប់ស្កាត់​ ការ​ពារ​នៅ​ជម្ងឺឆ្លង​ Covid.19​ ដែល​កំពុង​តែ​មាន​ការ​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយក្រសួង សុខាភិបាល​ បានធ្វើការណែនាំដល់ពលករ សំណាកស្រុកមកពីប្រទេសថៃ ត្រូវ​ផ្តល់​ព័ត៌មាន​ ឬជូនដំណឹង​ ដល់ថ្នាក់​មូល​ដ្ឋាន​ ភូមិ​ ឃុំ​ សង្កាត់​ របស់​ខ្លួន​ ដើម្បី​ទប់​ស្កាត់​ នូវ​ជម្ងឺ​កូវីដ 19​ ដែល​ ជម្ងឺ​កាចសាហាវនៅលើសកលលោក ។

យើង​ត្រូវ​ការ​ពារ​ ដោយការលាងដៃ​នឹងង​សាប៊ូ​ អាកុល​ និងជែល​លាងដៃ​ ហើយយើងត្រូវ នៅ​ឃ្លាត​ឆ្ងាយ​ពី​ ចម្ងាយ​ 1.50 ម៉ែត្រ​ និង​ប្រើប្រាស់​ ម៉ាស់​បិទ​ មាត់​ ច្រមុះ ឱ្យបានត្រឹមត្រូវ ។

នៅចុងបញ្ចប់​ឯកឧត្តម​ : ឡោក​ ហួ​ បានណែនាំប្រជាពលរដ្ឋ អោយយល់ដឹងនិងចេះការពារ ស្តាប់​ការ​ពន្យល់​របស់​ក្រសួង​សុខាភិបាល​ ។ ពិតមែន​តែ​ជម្ងឺឆ្លង​Covid​19​ នៅកម្ពុជា មិនមានអ្នកស្លាប់មែន ឬ​មាន​ការឆ្លងតិចតូចមែន ។

អំណោយរបស់ សម្តេច​ក្រឡាហោម​ ស​ ខេង​ ពិតមែន​ តែតិចតួច​ស្តួចស្តើង​ នេះជាទឹកចិត្ត​ដ៌​ស្មោះ​ស្ម័គ្រ​ ជូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ការ​លំបាក​ ខ្វះខាត​ និង​ចែកជូនប្រជាពលរដ្ឋ ក្នុងគ្រួសារ​មានដូចជា​ : អង្ករ​ 25​ គីឡូ​ ទឹកត្រី​1យួ​ ទឹក​សាអុីវ​ 1​យួ​ ត្រីខ​ 1​ យួ​ មី​ 1​ កេះ​ នៅពេល​នោះ​ដែរ​ ឯកឧត្តម​ បានជួនពរ ដល់ប្រជាពលរដ្ឋ ឲ្យជួបតែពុទ្ធពរ​បួនប្រកា​រ គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
514 នាក់
ម្សិលមិញ :
1380 នាក់
សប្តាហ៍នេះ :
14821 នាក់
ខែនេះ :
63164 នាក់
3 ខែនេះ :
155376 នាក់
សរុប :
403358 នាក់