ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
កិច្ចប្រជុំពិភាក្សាការងារ រវាងអភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវ ប្រទេសថៃ ជុំវិញការបើក ច្រកព្រំដែនអន្តរជាតិ ប៉ោយប៉ែត ដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា ...!
Di,23 Juni 2020 (Time 12:19 )
ដោយ ៖ លោក ងន ចាន់ងីម (ចំនួនអ្នកអាន: 69នាក់)


បន្ទាយមានជ័យ :

ច្រកប៉ោយប៉ែតរក្សាការបិទ (ព័ត៌មាន)កិច្ចប្រជុំពិភាក្សាការងារ រវាងខេត្ត បន្ទាយមានជ័យ និងខេត្តស្រះកែវ

ថ្ងៃទី២៣ មិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
បានប្រជុំជាមួយ ឯកឧត្តម ឯកឧត្តម វរ៉ាផាន់
សុវាណុន H.E .WORAPHAN SUWANNUN អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ តាមរយៈប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព (Video Conference) ។

របៀបវារៈនៃកិច្ចប្រជុំមាន:
១.ការបើកច្រកនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឬបន្តបិទច្រក
២.ពិភាក្សាសុំឲ្យមានការចេញ~ចូលលក់ដូរត្រឹមផ្សាររុងក្លឿ
៣.ពិភាក្សាករណីពលករ(ចេញ~ចូល)
៤.បញ្ហាផ្សេងៗ ។

ជាលទ្ធផល ឆ្លងកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់ អភិបាលខេត្តបន្ទាយមានជ័យ និង អាជ្ញាធរថៃ បានឯកភាពជាគោលការណ៍ ឲ្យមានការចូលទៅផ្សាររុងក្លឿ ពិនិត្យទំនិញ និងដឹកទំនិញឥវ៉ាន់មកវិញ តាមរយៈរថយន្ត ចំនួន ៥០ ឡាន មនុស្សក្នុង១ ឡាន ២នាក់ ដោយមានការ បំពេញបែបបទ ពិនិត្យសុខភាព តាមការណែនាំ និងវិធានការក្រសួងសុខាភិបាល ដោយពុំអនុញ្ញាតឲ្យមានការចូលទៅលក់ដូរនោះទេ ។ ហើយរយៈពេល នៃការចូលទៅផ្សារនោះ គឺចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១០ នាទីព្រឹកឲ្យចូលឲ្យអស់ នៅវេលាម៉ោង១៣:០០ នាទី ចេញពីទឹកដីថៃវិញ ។
ចំពោះការអនុញ្ញាតឲ្យចូលទៅនៅថ្ងៃណា ពេលណានោះ មិនទាន់កំណត់នោះទេ រងចាំការជូនដំណឹងពីរាជរដ្ឋាភិបាលថៃ។

-ករណីបើកឬបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ខ្លងលឹក គឺរក្សាការបិទដដែល នឹងមិនទាន់មានព័ត៌មានផ្លូវការណាមួយ ត្រូវបើកនាពេលឆាប់ៗនោះទេ ។

-ករណីប្រជាពលរដ្ឋខ្មែរដែលចេញពីថៃ មកមាតុប្រទេសវិញគឺមានការសម្របសម្រួល ដោយរក្សា ឯកភាពឲ្យចេញតាមច្រកអូរបីជាន់ដដែល ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
586 នាក់
ម្សិលមិញ :
1380 នាក់
សប្តាហ៍នេះ :
14893 នាក់
ខែនេះ :
63236 នាក់
3 ខែនេះ :
155448 នាក់
សរុប :
403430 នាក់