ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
សៀវ ឡុងនី ចូលជួបសំណេះសំណាល ជាមួយអ្នកស្រី ទ្រី ដាណា ម្ចាស់ហាងពេជ្រ ដាណា ទ្រី លើទឹកដីអច្ឆរិយៈអង្គរ ! (មានកម្មវិធីវីដេអូ)
So,12 Juli 2020 (Time 10:37 )
ដោយ ៖ BMC លោក ណារ៉ា (ចំនួនអ្នកអាន: 231នាក់)


ខេត្តសៀមរាប :
បើគេនិយាយពីឈ្មោះអ្នកស្រី ទ្រី ដាណា និងស្វាមី ហៅ ( ពូម៉ៅ )នុ៎ះ ! គឺ : គេនិយាយពីចិត្តសប្បុរសរបស់អ្នកទាំងពីរ ដែលល្បីតាមបណ្ដាញផ្សព្វផ្សាយសង្គម (Facebook Facebook Page) នុ៎ះឯង !
សូមជំរាបផងដែរថា ៖ អ្នកស្រី និងពូម៉ៅ បើបានទៅកំសាន្ត ឬលំហែកាយនៅទីកន្លែងណាហើយ តែងតែចូលសំណេះសំណាល ជាមួយក្រុមមនុស្ស ក្មេង ចាស់ ប្រុសស្រី ដែលសំដែងទឹកចិត្តស្រលាញ់ស្និទ្ធស្នាលមកកាន់អ្នកទាំងពីរ បង្កជាភាពសប្បាយរីករាយឡើង ហើយអ្នកស្រី និងស្វាមី ក៏មិនដែលភ្លេចពីចិត្តសប្បុរស ជួយក្នុងនាមមនុស្សជាតិដូចគ្នា ទោះតិចក្តី ច្រើនក្តី !
ជាពិសេសអ្នកស្រី និងស្វាមី ចូលចិត្តជួយអ្នកដែលមាន ប្រវត្តិតស៊ូក្នុងឆាកជីវិត ប្រៃ ល្វីង ជូរចត់ ក្នុងជំនួញ និងមុខរបរ ។
តួយ៉ាងដូចជួបអ្នកស្រីលក់ការ៉េម ដែលមានសំណេរខ្លឹមសារដើមទាំងស្រុង យ៉ាងដូច្នេះថា ៖

ចៃដន្យណាស់ មកព្រះអង្គចេក ព្រះអង្គចម ស្រាប់តែលឺសំឡេងគាត់ហៅ idol ហើយលួចថតទៀត😂😂
បងប្អូន​ស្គាល់​គាត់​ទេ គាត់​ហ្នឹង​ហើយ ល្បី​ថា​សៀវ ឡុងនី​ខ្មែរ ចូល​ចិត្ត​ធ្វើ​ឱ្យ​គេ​សើច​នៅ​សៀមរាបនោះ🙂 តាម​ពិត ជីវិត​គាត់​កម្សត់​ណាស់ មិន​មែន​សប្បាយ​ដូច​នៅ​ក្រៅ​ចឹង​ទេ គាត់​ធ្វើ​ចឹង ព្រោះ​ចង់​លក់​ការ៉េម​ដាច់ 😢😢😢
គាត់​និង​ប្ដី​បែក​គ្នា ហើយ​ឥឡូវ​គាត់​ចិញ្ចឹម​កូន ៤​នាក់ និងម្ដាយ គ្មាន​កន្លែង​នៅ​ស្រួល​ទេ។ គាត់រួសរាយណាស់ មកជិតខ្ញុំ សើចដាក់ខ្ញុំ ខ្ញុំក៏សួរនាំជីវិតគាត់ ហើយ​គាត់​ថា​ចង់​បាន​កូន​ផ្ទះ​ល្មម​មួយនៅជាមួយកូនៗ និងម៉ែគាត់។ អាណិត​គាត់ ខំ​ប្រឹង ហើយ​ក៏​ឃើញ​គាត់​តាម tiktok ច្រើន​ដែរ។
ខ្ញុំនឹងសង់ផ្ទះ​ល្មម​មួយ​ឱ្យ​គាត់ ឃើញ​គាត់​រំភើប​ចិត្ត ខ្ញុំ​នេះ​ក៏​សប្បាយ​ដែរ។ ខ្ញុំ​ចូល​ចិត្ត​អ្នក​តស៊ូ​ណាស់ ដូច​គាត់​ចឹង គឺ​ចង់​ជួយ​មែន​ទែន 💪💪 ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1286 នាក់
ម្សិលមិញ :
2610 នាក់
សប្តាហ៍នេះ :
14186 នាក់
ខែនេះ :
95354 នាក់
3 ខែនេះ :
219087 នាក់
សរុប :
716247 នាក់