ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
លោក សោម ពិសិដ្ឋ ណែនាំឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្តកែប ពន្លឿនការងារធ្វើ អត្តសញ្ញាកម្ម គ្រួសារក្រីក្រតាមការ ស្នើសុំឲ្យបានលឿន និងប្រកបដោយតម្លាភាព !
So,26 Juli 2020 (Time 07:02 )
ដោយ ៖ BMC post (ចំនួនអ្នកអាន: 227នាក់)


(ខេត្តកែប)៖

នៅក្នុងពិធីជួបជាមួយ ក្រុមប្រឹក្សាសង្កាត់ព្រៃធំ ដើម្បីពិនិត្យដំណើរការ នៃការផ្តល់អត្តសញ្ញាកម្ម គ្រួសារក្រីក្រ តាមការស្នើសុំ កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០
លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាល ខេត្តកែប បានណែនាំដល់ ក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងខេត្តកែប ត្រូវយកចិត្តទុកដាក់ ធ្វើអត្តសញ្ញាកម្ម គ្រួសារក្រីក្រតាមការ ស្នើសុំ ជូនប្រជាពលរដ្ឋ ឲ្យបានលឿន និងប្រកបដោយតម្លាភាព ចំគោលដៅ ដើម្បីឲ្យពួកគាត់ឆាប់ បានប័ណ្ណយកទៅ ប្រើប្រាស់សម្រួល ដល់ការលំបាក ក្នុងពេលដែល ពួកគាត់កំពុងទទួលរងផល ប៉ះពាល់សេដ្ឋកិច្ច បណ្តាលមកពីការ ឆ្លងរាលដាលជា សាកលនៃជំងឺកូវិត២៩។

លោកបានបន្តទៀតថា រាជរដ្ឋាភិបាលកំពុង យកចិត្តទុកដាក់ ជំរុញ គោលនយោបាយការពារសង្គម និងបានដាក់ចេញ នូវវិធានការអន្តរាគមន៍ ជំនួយសង្គម សំដៅ ជួយសម្រួលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ តាមរយៈការឧបត្ថម្ភ សាច់ប្រាក់ជូនបងប្អូន ប្រជាពលរដ្ឋដែល មានបណ្ណសមធម៌ ឬបណ្ណក្រីក្រ ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា គឺនៅគ្រប់ឃុំសង្កាត់ ទូទាំងខេត្ត ត្រូវតែបន្តជួបជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញការងារ ផ្តល់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ឆាប់ទទួលបានបណ្ណ និងបន្តចុះជាប់ជា ប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីទុក្ខកង្វល់ បញ្ហាប្រឈម សំណូមពរ ក៏ដូចជាការលំបាកនានា របស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកបានក្រើនរំលឹក ដល់បងប្អូនទាំងអស់ សូមឲ្យបន្តអនុវត្ត វិធានការអនាម័យ វិធានការរក្សាគម្លាត ឲ្យបានជាប់ជាប្រចាំ ទៅតាមការណែនាំរបស់ ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លង រាលដាលនៃជំងឺ ដ៏កាចសាហាវ កូវិត១៩នេះ។

សូមជម្រាបថា ៖ បើតាមការឲ្យដឹង ពីលោកគង់ សាវ៉ាត ប្រធានមន្ទីរផែនការខេត្ត បញ្ជាក់ថា មកដល់ថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២០នេះ គ្រួសាក្រីក្រដែល ស្មើសុំថ្មីទូទាំងខេត្ត មានចំនួន ៣៤២គ្រួសារ ក្នុងនោះ ក្រីក្រកម្រិត១ចំនួន១១៤គ្រួសារ ក្រីក្រកម្រិត២ចំនួន ២២៨គ្រួសារ ហើយយើងនៅ តែបន្តចុះសម្ភាសន៍តាម ការស្មើសុំរបស់ប្រជាពលរដ្ឋ ដើម្បីផ្តល់បណ្ណជាបន្តបន្ទាប់។

ដោយឡែកទិន្នន័យ គ្រួសារក្រីក្រសរុប ពីឆ្នាំ២០១៧ មានចំនួន ១.៤២១គ្រួសារ ត្រូវបានធ្វើ បច្ចុប្បន្នភាព និងបានពិនិត្យ សម្រេចដកចេញ ពីគ្រួសារក្រីក្រ សរុប ១៧៣ គ្រួសារ នៅសល់ ១២៤៨គ្រួសារ។
ក្នុងឱកាសអញ្ជើញត្រួត ពិនិត្យដំណើរការផ្តល់ បណ្ណក្រីក្រជូន ប្រជាពលរដ្ឋនេះ លោកអភិបាលខេត្ត ក៏បានផ្តល់ជូន ដល់សមាជិកក្រុមប្រឹក្សា សង្កាត់ ម្នាក់១០ម៉ឺនរៀល មេភូមិ ៥ម៉ឺន រៀល និងផ្តល់ជូនបណ្ណ ក្រក្រីជូនប្រជាពលរដ្ឋ ដែលទើបស្នើសុំថ្មីចំនួន៦៨គ្រួសារ និងថវិកា ម្នាក់ៗមួយចំនួនផងដែរ៕ ដោយរតនះ

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2265 នាក់
ម្សិលមិញ :
1363 នាក់
សប្តាហ៍នេះ :
24314 នាក់
ខែនេះ :
69612 នាក់
3 ខែនេះ :
210535 នាក់
សរុប :
554577 នាក់