ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
មេបញ្ជាការតំបន់អភិវឌ្ឍន៍ភ្នំឆ័ត្រ ចំណុះឲ្យ យុទ្ឋភូមិភាគទី ៥ បានផ្គើន នឹងអនុសាសន៍ របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ! ដោយប៉ុស្តិ៍ច្រករបៀង សេះងាប់ ឈ្មួញដឹក ជញ្ជូន សត្វ មាន់ ទា ពីថៃ មក ខ្មែរ រាល់ថ្ងៃ យប់ !
Di,28 Juli 2020 (Time 10:06 )
ដោយ ៖ BMC post លោក ឡោ លី (ចំនួនអ្នកអាន: 108នាក់)


ខេត្តបន្ទាយមានជ័យ :
កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ តាមប្រភពព័ត៌មាន បានឱ្យដឹងថា ៖ នៅប៉ុស្តិ៍ច្រករបៀង ព្រំដែន ខ្មែរ ថៃ ចំណុច (សេះងាប់) ​បានឃើញ និងមានសកម្មភាព ឈ្មួញដឹកជញ្ជូនសត្វ មាន់ ទា យកមក​ស្តុប​ នៅនឹងមុខប៉ុស្តិ៍(សេះ​ងាប់)​ ។ ឈ្មួញនៅកន្លែងស្តុបសត្វ មាន់ ទា នោះ បានប្រាប់ថា ៖ សត្វទា មាន់មាន ចំនួន រាប់រយពាន់ ក្បាល ដែលនាំចេញពីថៃ មកខ្មែរ គឺពីរថ្ងៃ ទៅបីថ្ងៃម្តង យកទៅលក់រាយ បោះដុំ នៅខេត្តសៀមរាប និងនៅតាមបណ្តាខេត្តនានា ។

តាមប្រភពពីក្រុម ឈ្មួញ បាននិយាយថា ៖ កាលពីលើកមុន គាត់បានដឹកតាម ច្រកអូរបីជាន់ កន្លងទៅនៅ អូរបីជាន់ត្រូវបានបិទ ឥឡូវនេះបានមកនាំចេញនៅច្រកនេះវិញ ។

សូមបញ្ជាក់ឲ្យដឹងថា ៖ លោកវរសេនីយ៍ឯក ហុង​ ប្រុសនៅទីបញ្ជាការស្ថិត នៅ ភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានហ៊ាន ផ្គើននឹងអនុសាសន៍របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ដែលលោក បានដាក់ បទបញ្ជា ឲ្យច្រកតាម តំបន់ទូទាំង ខេត្តបន្ទាយមានជ័យ បិទតែ លោក ហុង ប្រុស ត្រូវបានបើកដៃ ឲ្យកូនចៅនាំសត្វមាន់ ទា ខុសច្បាប់ចេញតាមច្រកសេះងាប់ ពីថៃ មកខ្មែរ យ៉ាងសេរី ទៅ វិញ ។ ធ្វើឲ្យប្រជាពលរដ្ឋមានការក្ដៅ ក្រហាយ ជាខ្លាំង ដោយសារ ពួកគាត់ប្រកបមុខរបរ កសិកម្ម ក្នុងការ ចិញ្ចឹម មាន់ និងទា សម្រាប់ដោះស្រាយជីវភាពគ្រួសារ ប្រចាំថ្ងៃនោះត្រូវ បានមានតម្លៃទាប ជាង សត្វ មាន់ទា ដែលបាននាំចេញពីថៃ ទៅវិញ ។

បើតាមសេចក្ដីរាយការណ៍ពី ប្រជាពលរដ្ឋ្ឋ និងពលទាហាន ដែលជំនិតនឹងអតីត មេបញ្ជាការ ចាស់តំបន់អភិវឌ្ឍន៍ភ្នំឆ័ត្រ ចំណុះឲ្យយោធភូមិភាគ ៥ ឈរជើង នៅភ្នំឆ័ត្រ លោក​ង៉ែត ព្រឿង នោះបានបង្ហើបថា ៖ លោកវរ សេនីយ៍ឯក ហុង​ ប្រុស​ ដែលជា មេបញ្ជាការតំ បន់អភិវឌ្ឍន៍ភ្នំឆ័ត្រ នោះបាន កំពុងនឹងបើកដៃ ឲ្យកូនចៅនាំសត្វមាន់ និងទា ចូលពីប្រទេសថៃ តាមច្រករបៀងដែល លោក គ្រប់គ្រង ។ ក្រោយពីមានសេចក្ដីរាយការណ៍ពី ប្រជាពលរដ្ឋ អ្នកយកព័ត៌មានយើង កំពុងធ្វើការ ទំនាក់ទំនង និងសុំការបំភ្លឺពីលោក ហុង ប្រុស​ ដោយពុំមានលេខ ទូរស័ព្ទ ទំនាក់ទំនងឡើយ ។

ប្រជាពលរដ្ឋនៅតែ មិនអស់ចិត្តទទូចស្នើសុំដល់ ឯកឧត្តម អុំ រាត្រី អភិបាលនៃ គណៈអភិបាលខេត្ត បន្ទាយ មានជ័យ មេត្តាជួយពិនិត្យ និងជួយមើលតាមច្រករបៀង ដែលកំពុងមមារញឹក នាំចូលទំនិញប្រភេទនេះផងដែរ ។

ព្រោះថាទំនិញជាច្រើន ត្រូវបាននាំចូលពីប្រទេសថៃ ដែលធ្វើឲ្យពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ ជួបបញ្ហាជាខ្លាំងដោយសារ សត្វចិញ្ចឹម របស់គាត់ មានតម្លៃទាបជាង សត្វនាំមកពីប្រទេសថៃ ផងដែរនោះ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2083 នាក់
ម្សិលមិញ :
1363 នាក់
សប្តាហ៍នេះ :
24132 នាក់
ខែនេះ :
69430 នាក់
3 ខែនេះ :
210353 នាក់
សរុប :
554395 នាក់