ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
ច្រករបៀង ព្រំប្រទល់កម្ពុជា ថៃមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ នៅតែបន្តផ្គើន អនុសាសន៍ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ !
Di,28 Juli 2020 (Time 12:47 )
ដោយ ៖ BMC លោក សូ សារី (ចំនួនអ្នកអាន: 127នាក់)


ខេត្តបន្ទាយមានជ័យ :

តាមប្រភព័ត៌មានបានឲ្យដឹងថា នៅច្រករបៀង​ មួយកន្លែង​មាន​ឈ្មោះ​ថា​ ឡងខង ដែលស្ថិតនៅក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ​ ក្នុងខេត្តបន្ទាយមានជ័យគ្រប់គ្រងដោយ​ ទាហ៊ាន​ផ្នែកសឹករង​ ស្រុកម៉ាឡៃ ។ សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា មាននាំទំនិញមួយចំនួនមកពីទឹកដីថៃ​ ក្នុងនោះក៏មាននាំសត្វជ្រូកចូលមករាប់រយក្បាលក្នុងមួយថ្ងៃៗ គ្មានការត្រួតពិនិត្យពីមន្ត្រីពេទ្យសត្វឡើយ ចំណែកទំនិញនោះវិញ គ្មានការបង់ពន្ធចំណូលចូលគយ នោះដែរ ។

ផ្នែកទាហ៊ានសឹក រង ខាងលើនោះតាំងខ្លួនជាមន្ត្រីគយផង និងតាំងខ្លួនជាមន្ត្រីពេទ្យសត្វផង បើកដៃឲ្យឈ្មួញនាំទំនិញតាមអំពើចិត្តរំលោភ​លើស្ថាប័នគយ​ និងស្ថាប័នពេទ្យសត្វ ។

ក្នុងនោះផងដែរនៅតាមបន្ទាត់ព្រំដែនផ្នែកស្រុកម៉ាឡៃ​ មានទាហ៊ានផ្នែកសឹករង ឈរជើងតាមច្រករបៀងជាច្រើនកន្លែង ហើយពលរដ្ឋខ្មែរឆ្លងដែនចូលទឹកដីថៃ មិនចេះរីងស្ងួត ហើយត្រូវបានខាងសមត្ថកិច្ចថៃ ឈម​មុខនឹងទាហ៊ានផ្នែកសឹករង ម៉ាឡៃ​ ឃាត់ខ្លួនពលរដ្ឋខ្មែរនោះក៏ច្រើននាក់ដែរ ។ ឃើញតែខាងសមត្ថកិច្ចថៃចាប់បាន​ ជាក់ស្តែងដូចក្នុងរូបភាពនេះស្រាប់ ប្រុសស្រីចំនួន២៦នាក់។

ទាហ៊ានសឹករងនៅច្រករបៀង ឡងខង​ មានតួនាទីជាមេកងប្រចាំការនៅទីនោះ បានប្រាប់ផ្ទាល់មាត់​ថា​នៅតាម បន្ទាត់​ព្រំដែន​ ត្រូវខាងទាហ៊ានថៃទល់មុខ បានបិទជាងមួយអាទិត្យមកហើយ នៅទល់មុខ​ មានបន្ទាយទាហ៊ានថៃ ហើយមេពួកគាត់មានឈ្មោះ ទាវ​ ភា​រម្យ​ ទើបហ្នឹងមក​កាន់មុខ​ដំណែង​ ជាមេផ្នែកសឹករងស្រុកម៉ាឡៃ​ គាត់ក្មេងជាងមេមុន ហើយអ្នកមានលុយមានកាក់ក៏ច្រើន​ផងដែរ ។ ​ដោយការផ្តល់លេខទូរស័ព្ទមកខុស មិនត្រឹមត្រូវ ទើបក្រុមការងារព័ត៌មានយើងមិនអាចសុំការបំភ្លឺពី លោក​ វរសេនីត្រី ទាវ​ ភា​រម្យ​ បានឡើយ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2277 នាក់
ម្សិលមិញ :
1363 នាក់
សប្តាហ៍នេះ :
24326 នាក់
ខែនេះ :
69624 នាក់
3 ខែនេះ :
210547 នាក់
សរុប :
554589 នាក់